នារីម្នាក់និយាយថា លោក ថុង គឹមហួន យកឈ្មោះស្នងការ ស ថេត មកគំរាមរូបនាង
រាជធានីភ្នំពេញ ៖ នារីម្នាក់ឈ្មោះ ស៊ឹម ស្រីមុំ ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះថា «ពិភពឡេ» បាននិយាយនៅក្នុងវីដេអូឃ្លីប បង្ហោះនៅថ្ងៃទី១៨ កុម្ភៈ…
រាជធានីភ្នំពេញ ៖ នារីម្នាក់ឈ្មោះ ស៊ឹម ស្រីមុំ ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះថា «ពិភពឡេ» បាននិយាយនៅក្នុងវីដេអូឃ្លីប បង្ហោះនៅថ្ងៃទី១៨ កុម្ភៈ…
រាជធានីភ្នំពេញ ៖ នារីម្នាក់ឈ្មោះ ស៊ឹម ស្រីមុំ ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះថា «ពិភពឡេ» បាននិយាយនៅក្នុងវីដេអូឃ្លីប បង្ហោះនៅថ្ងៃទី១៨ កុម្ភៈ ២០២១ កន្លងមកនេះថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទៅគំរាមកំហែងរូបនាងថា ខ្លួនជាចៅរបស់លោក ស ថេត ។
ក្រោយពីស្ត្រីម្ចាស់គណនីហ្វេសប៊ុក«ពិភពឡេ» បាននិយាយបែបនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធទាំងស្រុងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ថា បុគ្គលឈ្មោះ ថុង គឹមហួន ដែលបានយកឈ្មោះលោក ស ថេត ទៅគំរាមអ្នកដទៃ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកស្នងការ ការពិតបុគ្គលឈ្មោះ ថុង គឹមហួន រូបនេះ មិនមែនជាចៅរបស់លោក ស ថេត នោះទេ ។
ពេលនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកបុគ្គលរូបនេះ ឲ្យចូលខ្លួនមកបំភ្លឺ និងចាត់វិធានការណ៍តាមច្បាប់ ។
ដោយឡែក បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ថុង គឹមហួន ដែលអះអាងខ្លួនថា ជាតំណាងឲ្យក្រុមហ៊ុនគ្រួសារកក់ក្តៅ បានបង្ហោះលិខិតបដិសេធ នៅព្រឹកថ្ងៃទី២៣ កុម្ភៈ ២០២១ បន្ទាប់ពីហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងស្វែងរកបុគ្គលរូបនេះ ឲ្យចូលខ្លួនមកបំភ្លឺ ។
ខ្លឹមសារក្នុងលិខិតបដិសេធរបស់លោក ថុង គឹមហួន មានទាំងស្រុង ដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ