ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីចេញផ្សាយពីជីវិតពិតរបស់គ្រួសារក្រីក្រមួយ នៅភូមិក្បាលស្ពាន១សង្កាត់ និងក្រុងប៉ោយប៉ែត ដែលស្ត្រីម្នាក់បានបីកូនផងជួយអូសរទេះកូនស្រីតូចផង និងរើសអេតចាយ ដើម្បីដោះស្រាយជីវភា ពថែមទាំងគ្មានប័ណ្ណក្រីក្រទៀតនោះ នៅថ្ងៃទី២៣ កុម្ភៈ ២០២១ នេះលោកជំទាវ និងឧកញ្ញាវីញ ហ៊ួរ នៅរាជធានីភ្នំពេញ បានផ្តល់អំណោយមួយចំនួនដល់គ្រួសារខាងលើ តាមរយៈភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យ ។
អំណោយទាំងនេះ រួមមានអង្ក១ការ៉ុង ស្មើនិង៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ, ត្រីខ.២យួរ, មី២កេស, អំបិល១គីឡូក្រាម, ស្ករស១គីឡូក្រាម, ប៊ីចេង១គីឡូក្រាម, ទឹកសុទ្ធ២យួរ, ខ្ទឹម១គីឡូក្រាម, ប្រេងខ្យង១ដបធំ, សាប៊ូម្សៅ១គីឡូក្រាម, សាប៊ូលាងចាន១ដបធំ, សាប៊ូកក់សក់១ដបធំ,ថ្នាំបាញ់មូស១ដប, ទឹកក្រូច២យួរ និងថវិកាចំនួន៤០ម៉ឺនរៀល។
គ្រួសាក្រីក្រខាងលើ បានសម្តែងកាត្រេកអរយ៉ាងខ្លាំង ដោយថ្លែងអំណរគុណនិងនិយាយថា ការជួយរបស់លោកជំទាវ និងលោកឧកញ្ញាចិត្តធម៌ខាងលើនេះ គឺចំពេលពួកគាត់បាននិងកំពុងជួប
ការខ្វះខាតខ្លាំង ។ គ្រួសានេះ បានលើកដៃសំពះបួងសួង និងជួនពរដល់ម្ចាស់អំណោយសូមឲ្យមានសុខភាពល្អនិងរកស៊ីទទួលទានកាន់តែមានបាននិងជោគជ័យគ្រប់ភារកិច្ច ។
គួរបញ្ជាក់ថា គ្រួសារក្រីក្រមួយនេះ មានប្តីឈ្មោះទី ពៅ អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះធឿន សុផលអាយុ៣២ឆ្នាំ មានកូនប្រុស-ស្រី៤នាក់ ក្នុងបន្ទុកដោយកូនទី១ អាយុ១១ឆ្នាំកូនទី២ អាយុ៧ឆ្នាំកូនទី៣អាយុ៥ឆ្នាំ និងកូនទី៤អាយុ៧ខែដោយកូនៗ ច្បង៣នាក់មិនបានចូលសាលារៀនទេ ព្រោះតែជីវភាពពួកគាត់ក្រីក្រពេក ៕
ចែករំលែកព័តមាននេះ