ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាំ​ពាក្យ៖ អ្នក​ឆ្លង​​កូ​វី​ដ​​២​នាក់​មិន​​ព្រម​ធ្វើការ​សហការ និង​រត់គេច រក​ឃើញ​​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់​ដែល​មិន​ព្រម​សហការនោះហើយ ។ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់​ដែល​មិន​ព្រម​សហការនោះហើយ ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការក្រសួង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រុមការងារ​បាន​ស្វែងរក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់ ដោយ​ម្នាក់​បាន​រត់គេច​មិន​ព្រម​មកធ្វើការព្យាបាលនិង​ម្នាក់​ទៀត​មិន​ព្រម​មកព្យាបាលដោយ​អះអាង​ថា «​កូន​តូច​ៗ​គ្មាន​អ្នក​មើលថែ​»​។

លោកស្រី​វេជ្ជបណ្ឌិត បាន​លើក​ឡើង​ថា អ្នក​ទាំងនេះ​បាន​ព្រមទទួលការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​ហើយ​។

ជាមួយ​គ្នា​នោះ លោកស្រី អ្នកនាំពាក្យ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​បំប្លែង​ថ្មី​ចំនួន ៣ នាក់ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ