ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ព្រមានអំពីលទ្ធភាពជំងឺកូវីដ-១៩ អាចនឹងផ្ទុះខ្លាំងនៅក្នុងសហគមន៍កម្ពុជានាពេលអនាគត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ទះ​ជំងឺ​កូ​វី​ដ​១៩ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដោយសារ​អាច​នឹង​ផ្ទុះ​ខ្លាំង​ធំ​នៅ​ពេល​ខាង​មុខ ដូច្នេះ​ត្រូវ​តែ​រៀបចំ​ក្នុង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នេះ ។ ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ទះ​ជំងឺ​កូ​វី​ដ​១៩ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដោយសារ​អាច​នឹង​ផ្ទុះ​ខ្លាំង​ធំ​នៅ​ពេល​ខាង​មុខ ដូច្នេះ​ត្រូវ​តែ​រៀបចំ​ក្នុង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នេះ ។

ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទី​ស្តី ការ​ក្រសួងសុខាភិបាល​លោកស្រី Li Ailan តំណាង​អង្គកា​សុខភាព​ពិភព​លោ ក​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ព្រឹត្តិការ​សហគមន៍​២០ កុម្ភៈ គឺជា​ការ​ឆ្លង​ជា​ចង្កោម​តូច​ក្នុង​សហគមន៍ បើ​យើង​មិន​ទប់ស្កាត់​នោះ​ទេ ការ​ឆ្លង​ជំងឺ​នេះ និង​រីក​រាល​ធំ​ជាង​មុន ។

លោកស្រី​ក៏​សម្តែង​ក្តី​បារម្ភ​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ទ្រង់ទ្រាយ​ធំ​ផង​ដែរ ។ ប៉ុន្តែ​លោកស្រី​ថា​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​ក្នុង​ការ​ឆ្លើយ​តប និង​ទប់់ស្កាត់​ពី​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍​ដែរ ។ លោកស្រី​ថា​៖«​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​នេះ គឺ​យើង​ត្រូវ​តែ​ត្រៀម​ជា​ការ​ចាំបាច់​សម្រាប់​ផ្ទុះ​កាន់តែ​ធំ​នៅ​ពេល​ខាង​មុខ ។

WHO​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ករណី​ចម្លង​ជា​ចង្កោម​នៅ​ក្នុង​សហគមន៍ ជាក់ស្តែង​នោះ​ព្រឹត្តិការ​សហគមន៍​២០ កុម្ភៈ ។ យើង​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​កើតឡើង​ផ្ទុះ​ធំ​នៅ​ក្នុង​សហគមន៍ » ។ លោកស្រី​Ailan​ក៏​បាន​គូសបញ្ជាក់​ថា ពេល​នេះ​កម្ពុជា​បាន​កំពុង​រង​ការ​វាយលុក​ជា​ចង្កោម​ទ្រង់ទ្រាយ​តូច នៅ​ក្នុងស្រុក ប៉ុន្តែ​ខ្ញុំ​សូម​ថា​យើង​កំពុង​ជួប​ហានិភ័យ​ក្នុង​ការ​កើត​ផ្ទុះ​ឡើងជា ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍ ។

ដូច្នេះ​យើង​ត្រូវ​ធ្វើការ​រួម​គ្នា​ការពារ​កំចាត់​នូវ​សេនា​វិ​យោ​កុំ​ឲ្យ​វា​កើតឡើង ពីព្រោះ​ករណី​កើ​ឡើង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ ពាល់​សុខភាព សង្គម និង​ផ្នែក​សេដ្ឋកិច្ច ។ លោកស្រី​បន្ថែម​ថា ប្រសិនបើ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ច្រើន​នោះ​អាច​មាន​ភាព​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់​បង់ជីវិត ពេល​នោះ​ក្នុង​មន្ទី​ពេទ្យ ឬ​ក្រសួងសុខាភិបាល​និង​ទទួល​បន្ទុក​ធ្ង ន់​ធ្ង​រ ។ ពេល​នោះ​ករណី​ជំងឺ​កូ​វី​ដ​១៩ ក៏​មិន​ទាច​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​ដែល​គេ​ទទួល​បាន ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ក៏​មិន​អាច​ទទួល​សេវា​សុខាភិបាល​ដែរ ។

លោកស្រី​តំណាង​WHO​លើក​ឡើង​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ទ្រង់​ទ្រា​ង​ធំ​នឹង​អាច​ឈាន​ដល់​ការ​បិទ​ទីតាំង ឬ​តំបន់​សាលារៀន​ទីផ្សារ និង​កន្លែង​ផ្សេង​ៗ និង​រហូត​បិទ​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មានការ​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​លើ​ពិភពលោក​ចំនួន​ប្រហែល​១១០​លាន​ករណី ហើយ​មាន​ករណី​ស្លាប់ ចំនួន​២.៤​លាន​នាក់​ផង​ដែរ ។ មេរោគ​កូ​វី​ដ​១៩ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​កាន់​មនុស្ស​ណា​ក៏​បាន​ដែរ ។

លោកស្រី​ក៏​គូសបញ្ជាក់​មក​ដល់​ពេល​នេះ សម្រាប់​ប្រជាជន​កម្ពុជា​ណាមួយ មិន​ទាន់​មាន ប្រព័ន្ធ​ភាព​សាំ​ណាមួយ​ក្នុង​ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ កូ​វី​ដ​១៩​គឺ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នោះ​ទេ ទោះបីជា​មាន​ប្រទេស​មួយ​ចំនួន​បានការ​ពារ​បាន​ល្អ​ក្នុង​ដំណាក់​ដំបូង​ក៏​ដោយ ។ លោកស្រី​គូសបញ្ជាក់​ថា​៖«​ដូច​សម្តេច​បាន​ព្រមាន​ថា កម្ពុជា​ពេល​នេះ​មានការ​ពិបាក​ក្នុង​ការ​ទប់ស្កាត​ជំងឺ​កូ​វី​ដ​១៩ ហើយ​យើង​ចាំ​បាន​ថា ប៉ុន្មាន​ខែ​មកនេះ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​មាន​ករណី​កើតឡើង​៤១ ករណី​ហើយ​ព្រឹត្តិការ​សហគមន៍​២០ កុម្ភៈ​មាន​ជាង​១០០​ករណី​» ។

លោកស្រី​បន្ថែម​ទៀត​ថា មេរោគ​កូ​វី​ដ​១៩​បាន​កំពុង​មានការ​បំ​លែងខ្លួន​ថ្មី​ដូច្នេះ​ត្រូវ​តែ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ដរាបណា​មេរោគ​នៅ​តែរ​ចរាចរណ៍​នៅ​កន្លែង​ណា​ក៏​ដោយ គឺ​ប្រជាជន​នៅ​តែ​បន្ត​គ​ម្រា​ប​កំហែង ។

ក្នុង​ការ​ឱកាស​នោះ​ដែរ​លោកស្រី​ក៏​បាន​លើក​ឡើង​ថា​ទោះបីជា​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក្តី​ក៏​កម្ពុជា​មាន​លទ្ធភាព និង​អាច​ជៀសវាង​ការ​កើតឡើង​នូវ​ទ្រង់ទ្រាយ ធំ​នៅ​ក្នុង​សហគមន៍​ដោយ​ធ្វើការ​សហ​ការណ៍​គ្នា និង​ប្រើ​ប្រាប់​ឧបករណ៍ និង​វិធានការ​ដែល​យើង​មាន ។ លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដែល​សម្របសម្រួល​ពី​អង្គការ​សុខភាព​ពិភពលោក​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ