ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី​ និង​គូ​ដណ្ដឹង បាន​សែន​ព្រេន​យក​​វេលាល្អវិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​វិ​រៈ​កីឡា​ការ​នី​តេ​ក្វា​ន់​ដូ​ ស៊ន សៀវ​ម៉ី​ ជំនួយការ​ផ្ទាល់​សម្ដេច​វិបុល​សេនា​ សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​និង​លោក​កែវ ដេ​វី​ដ​…

រាជធានី​ភ្នំពេញ ៖ ​វិ​រៈ​កីឡា​ការ​នី​តេ​ក្វា​ន់​ដូ​ ស៊ន សៀវ​ម៉ី​ ជំនួយការ​ផ្ទាល់​សម្ដេច​វិបុល​សេនា​ សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​និង​លោក​កែវ ដេ​វី​ដ​ កាលពី​ព្រឹក​ថ្ងៃ​​ទី​២២ កុ​ម្ភៈ ឆ្នាំ​២០២១​ បាន​រៀបចំ​ធ្វើ​ពិធីសែនព្រេន​បន្តិច​ប​ន្តួច​នៅ​គេហដ្ឋាន​របស់​ខ្លួន​ ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​ ដើម្បី​យក​វេលា​ល្អ​ ។

លោក​ស៊ន អេ​លី​ត ​ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​វិ​រៈ​កីឡាការិនី​ស៊ន សៀវ​ម៉ី​ បានឱ្យ​ដឹង​ថា តាម​ពិត​ទៅ​ប្អូនស្រី​របស់​លោក ​និង​គូ​ដណ្ដឹង​របស់​នាង ត្រូវ​បាន​លោក​អាចារ្យ​ដេញ​វេ​លាការ​រួច​តាំងពី​ថ្ងៃ​ភ្ជាប់ពាក្យ​មកម្ល៉េះ​ថា ​ត្រូវ​រៀប​ពិធី​មង្គលការ​យ៉ាង​អាធិកអាធម​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ​ឆ្នាំ​២០២១​នេះ ដែល​ជា​វេលា​ដ៏​ល្អ​សម្រាប់​គេ​ទាំង​ពីរ​។​

ប៉ុន្តែ​ដោយសា​តែ​បញ្ហា​ការ​រីក​រាលដាលជំងឺ​កូ​វី​ដ​-១៩​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពិធី​មង្គលការ​ត្រូវ​បាន​អាក់ខាន​វិញ ហើយ​ប្រហែលជា​ត្រូវ​ពន្យារ​ពេល​រហូត​ទៅ​ដល់​ខែ​១១​ ចុងឆ្នាំ​២០២១​ខាង​មុខ​នេះ​ ។​ តែ​លោក​បាន​ប្រាប់​ទៀត​ថា​ ចាំ​មើល​សភាព​ការ​ជាក់ស្ដែង​សិន បើសិនជា​ជម្ងឺ​កូ​វី​ដ មិន​ទាន់​ស្ងប់​ពិធី​មួយ​នេះ​ក៏​នៅ​តែ​ត្រូវ​បន្ត​ពន្យា​ពេល​តទៅ​ទៀត​ដែរ​។

លោក​ស៊ន អេ​លី​ត បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ពិធីសែនព្រេន​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មកនេះ​ គ្រាន់តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​យក​វេលា​ល្អប៉ុណ្ណោះ មិនមែន​មាន​ន័យ​ថា ធ្វើ​ប៉ុណ្ណឹង​ហើយ​ចប់​នោះ​ទេ​។ ហើយ​ពិធីសែនព្រេន​នេះ​ទៀត ក៏​មិន​បាន​អ​ញ្ជើ្ភ​ញ ភ្ញៀវ​ពី​ខាងក្រៅ​មក​ដែរ គឺ​មាន​តែ​បងប្អូន​បង្កើត​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ជា​សាក្សី​ជួយ​ដឹង​ឮ​។​ លោក​បានឱ្យ​ដឹងផង​ដែរ​ថា​គូ​ដ​ណ​ដណ្ដឹង​ប្អូនស្រី​របស់​លោក​មិនមែន​ជា​មន្ត្រីរាជការ​អី​នោះ​ទេ គេ​គឺជា​អ្នកជំនួញ​ដ៏​មិន​មុខ​មាន​មាត់​គ្រាន់បើ ម្នាក់​នៅ​សង្គម​បច្ចុប្បន្ន​។​

ចំណែក​វិ​រៈ​កីឡាការិនី​ស៊ន សៀវ​ម៉ី​ ទើបតែ​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ជំនួយការ​ផ្ទាល់​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​ កាលពី​ថ្ងៃ​ទី​២ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១​។

គួរ​រំលឹក​ផង​ដែរ​ថា​វិ​រៈ​កីឡាការិនី​ស៊ន សៀវ​ម៉ី​និង​លោក​កែវ ដេ​វី​ដ​បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ទី​២៨​ខែឧសភា​ឆ្នាំ​២០២០​។​ ហើយ​មាន​គម្រោង​រៀបចំ​ធ្វើ​ពិធី​មង្គលការ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី​២២​កុ​ម្ភៈ ឆ្នាំ​២០២១​នេះ​​តែ​ត្រូវ​អាក់​ខានទៅ​វិញ ​ដោយ​តែ​ការ​រី​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​។ ​ដូច្នេះ ​ពិធី​នេះ​ត្រូវ​លើកយក​ទៅ​ធ្វើ​នៅ​ចុងឆ្នាំ​២០២១​វិញ ក្នុង​ករណី​មានការ​ធូរ​ស្បើយ​ជំងឺកូ​វី​ដ​៕​

អត្ថបទសរសេរ ដោយ