ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ស្ថានភាព​ការ​ចម្លង​ជំ​ងឺ​កូ​វី​ដ​១៩ មិន​អំណោយផលដល់​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ស្ថានភាព​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិនសូវ​អំណោយផល​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ ព្រោះថា មាន​ភាព​សាំ​ញាំ​ជាង​ព្រឹត្តិការណ៍​មុន​ៗ ។ ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ស្ថានភាព​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិនសូវ​អំណោយផល​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ ព្រោះថា មាន​ភាព​សាំ​ញាំ​ជាង​ព្រឹត្តិការណ៍​មុន​ៗ ។

ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« ជោគជ័យ ឬ​មិន​ជោគជ័យ​សម្រាប់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង​ក្នុង​ការ​ការពារ​ខ្លួន​ពីព្រោះ​វិធានការ​បាន​ដាក់​ជា​ច្រើន​អស់ហើយ​» ។

លោកស្រី​បន្ត​ថា ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ពេល​នេះ​មានការ​ពិបាក​ជាង​ព្រឹត្តិការ​សហគមន៍​លើក​មុន​ៗ ពីព្រោះ​ថា មានការ​ពិបាក​ស្មុគស្មាញ ហើយ​មានការ​ឆ្លង​លឿន​ជាង​មុន​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ព្រឹត្តិការ​សហគមន៍​២០ កុម្ភៈ មាន​ករណី​ឆ្លង​មាន​ច្រើន ហើយ​មាន​ករណី​បំប្លែង​ខ្លួន​ពី​វីរុស​កូ​វី​ដ​១៩ ទៀត ។
ជាក់ស្តែង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រក​ឃើញ ។ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​សហគមន៍​២០ កុម្ភៈ ដែល​ទាក់ទង​ទិន​នឹង​ទីតាំង​ដែល​ប្រកាស​បិទ​ជា​បណ្តោះអាសន្ន​ចំនួន​២៣​កន្លែង ត្រូវ​តែ​ស្ម័គ្រចិត្ត​ក្នុង​ការ​ទៅ​ពិនិត្យ និង​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ។

លោកស្រី​ក៏​បាន​គូសបញ្ជាក់​ថា ៖«​អ្វី​ដែល​ចាំបាច់ គឺ​ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ គឺ​មិន​ចាំបាច់​កុំ​ចេញពីផ្ទះ ហើយ​ត្រូវ​មើលថែ​ទាំ​កុំ​ឲ្យ​ទៅ​ណា​មក​ណា ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ។ ពីព្រោះ​អា​លូវ​ជំងឺ​នេះ​បាន​បំប្លែង​ខ្លួន​ថ្មី អី​ញ្ចឹ​ង​បើ​យើង​ឆ្លង និង​ពិបាក​ហើយ​» ។

លោកស្រី​បន្ត​ថា មិន​តែ​នៅ​ភ្នំពេញ​នោះ​ទេ ឥលូវ​នេះ​បាន​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ បាន​ដល់​ទៅ​តាំង​មួយ​ចំនួន​នៅ​ខេត្តកណ្តាល​ផង​ដែរ ។ លោកស្រី​បន្ថែម​ថា សូមអ្នក​នាំពាក្យ​ដែល​គិត​ថា ពាក់ព័ន្ធ​សូម​ទៅ​ពិនិត្យ​សុខភាព ពីព្រោះ​ថា អ្នក​ដែល​ប៉ះពាល់​សំខាន់ គឺ​សមាជិក​ក្រុម​គ្រួសារ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ