ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ខ្ពស់​! រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ មាន​២៥​ករណី​បន្ថែម​ក្នុង​នោះ​មាន​ទាំង​ករណី​បំប្លែង​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ បន្ថែមចំនួន​២៥​នាក់​ទៀត ដែល​ក្នុង​នោះ​មាន​២៣​ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដោយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ភាគច្រើន​ជា​ជនជាតិ​ចិន​ដដែល ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ បន្ថែមចំនួន​២៥​នាក់​ទៀត ដែល​ក្នុង​នោះ​មាន​២៣​ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដោយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ភាគច្រើន​ជា​ជនជាតិ​ចិន​ដដែល ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​នេះ ។

ជាង​នេះ​ទៅ​ទៀត ក្រសួងសុខាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​អំពី​ការ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ចំនួន​៣​ករណី​ផង​ដែរ ហើយ​ក៏​មិន​មានការ​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នករក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឆ្នាំ​២០២១ ចំនួន​២៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​២១​នាក់ និង​ជនជាតិ​ខ្មែរ​២​នាក់ ដែល​រស់នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ក្នុង​រាជធានី​ភ្នំពេញ ខណៈ​២​នាក់​ផ្សេង​ទៀត ជា​អ្នកដំណើរ មិន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ។

គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ អ្នក​ឆ្លង​សរុប​ចំនួន ៥៩៣​នាក់ និង​អ្នកជា​សះស្បើយ ៤៧៥ នាក់ អ្នក​កំពុង​ព្យាបាល​១១៦ នាក់ ។ ក្នុង​នោះ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មានការ​កើនឡើង​ដល់ ៩៩ ករណី​ហើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ