ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​​២៤ កុម្ភៈ ដល់​ថ្ងៃ​២ ខែមីនា​ កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​ខ្យោ​យ​ធ្វើ​ឲ្យ​មាន​ខ្យល់​មាន​ភ្លៀង​ធ្លាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១ កម្ពុជា​នឹង​រង​ឥទ្ធិពល​សម្ពាធ​ទាប​ខ្យោ​យ​ធ្វើ​ឲ្យ​ខ្យល់​មានការ​ប្រែប្រួល​ទិស​ធ្វើ​ឲ្យ​មាន​ភ្លៀង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១ កម្ពុជា​នឹង​រង​ឥទ្ធិពល​សម្ពាធ​ទាប​ខ្យោ​យ​ធ្វើ​ឲ្យ​ខ្យល់​មានការ​ប្រែប្រួល​ទិស​ធ្វើ​ឲ្យ​មាន​ភ្លៀង ធ្លាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​កម្រិត​សម្ពាធ​ទាប​ខ្សោយ​ជាមួយ និង​ការ​បម្រែបម្រួល​នៃ​ទិស​ខ្យល់ ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដា​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២ -២៥ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៣-៣៦ °C ធ្វើ​ឲ្យ​មាន​ភ្លៀង​ពី​ផ្សែង​ក្រូច​ទៅ​ខ្សោយ ។ និង​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៤ °c​និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C – មាន​ភ្លៀង​ពី​ផ្សែង​ក្រូច​ទៅ​ខ្សោយ ។

ចំណែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន ២១-២៤ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C – មាន​ភ្លៀង​ផ្សែង​ក្រូច ទៅ​ខ្សោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ