ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​រលំ​ផ្ទះ និង​របើក​ដំបូល​ជា​ច្រើន​ខ្នង សំណាង​ហើយ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស

1 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ភ្លៀង​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន​៣ ក្នុង​នោះ មានស្រុក​ដំបែរ អូរ​រាំង​ឪ និង​មេមត់ បាន​របើក​ដំបូល​ជ្រុះ​រប៉ាត់រប៉ាយ និង​រលំ​ផ្ទះ…

ខេត្ត​ត្បូងឃ្មុំ ៖ ភ្លៀង​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន​៣ ក្នុង​នោះ មានស្រុក​ដំបែរ អូរ​រាំង​ឪ និង​មេមត់ បាន​របើក​ដំបូល​ជ្រុះ​រប៉ាត់រប៉ាយ និង​រលំ​ផ្ទះ ក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ប៉ុន្តែ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រោងការ​ពេល​យប់ ខណៈ​ភ្ញៀវ​កំពុង​ទទួលទាន​អាហារ​ទៀត​ផង ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០២៥ គិត​ត្រឹម​វេលា​ម៉ោង​០៧ និង​៣០​នាទីស្តី​ពី​ស្ថានភាព​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​ក្នុងស្រុក​អូរ​រាំង​ឪ ។

១-​ឃុំ​ដំ​រិល មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំនឹង​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ចំនួន​០៩​ខ្នង និង​បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​ឈ្មោះ យាន់ ស ភេទ​ស្រី អាយុ ៥៤​ឆ្នាំ រង​របួសធ្ងន់​បាក់​ករ​ជើង​ឆ្វេង​។ ករណី​ខាងលើ​ស្ថិត​នៅ​ភូមិ​ទួល ឃុំ​ដំ​រិល ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។

២-​ឃុំ​ចក ស្ថានភាព​ភ្លៀង​មធ្យម មិន​មាន​រង​ការ​ប៉ះពាល់ ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​នគរបាល​ស្រុក យប់​ថ្ងៃ​ទី​១៦​មីនា បាន​ធ្វើ​ឲ្យ​រោងការ​ប៉ើង​តែ​មិន​បណ្ដាល​ឲ្យ​របួស​មនុស្ស​នោះ​ទេ ។

៣-⁠​ឃុំ​ទួល​សូ​ភី មាន​ភ្លៀង​ខ្លាំង​លាយ​លំ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ចំនួន​០៥​ខ្នង ។
ចំណែក​នៅ​ស្រុក​មេមត់​វិញ នៅ​ថ្ងៃ​ទី​១៦ មីនា ២០២៥ ម៉ោង​១៩ ៣០​នាទី​មាន ភ្លៀង​ធ្លាក់​រាយ​ប៉ាយ គ្រប់​ឃុំ​មាន​កំរិត​តិច​និង​មធ្យម លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​អោយ​ប៉ះពាល់​ដំណាំ​កៅ​ស៊ួ​ប្រជាពលរដ្ឋ​ប្រហែល​៥​ហិច​តា នៅ​ភូមិ​ជាំ​អំពិល ឃុំ​ជាំ ស្រុក​មេមត់​ដោយ​ក្នុង​០១​គ្រួសារ​បាក់​ចំនួន​២១​ដើម​,​គ្រួសារ​ខ្លះ​បាក់​ចំនួន​០៥​ដើម សរុប​ស្មើ​និង​០៥​គ្រ​សារ និង​បាក់​ដើម​កៅស៊ូ​ចំនួន​៤៥​ដើម​និង​នៅ​ឃុំ​រំចេក​បណ្ដាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​០១​គ្រួសារ ។

ម្ចាស់ផ្ទះ​មានឈ្មោះ​ឃ្លោក ឌី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ខូចខាត​ដំបូល​ចំ​កណ្ដាល​មាន​ទំហំ​ផ្ទះ ទទឹង​១០​ម៉ែត្រ​បណ្ដោយ​១៥​ម៉ែត្រ ខូចខាត​ស័ង្កសី​ទាំងស្រុង ទទឹង​០១​ម៉ែត្រ​បណ្ដោយ​០៦​ម៉ែត្រ​និង​របើក​ដំបូល ចំនួន​០៦​សន្លឹក​។ រីឯ​១២​ឃុំ​ទៀត​ពុំ​មានការ​ខូចខាត​អ្វី​ទេ ដោយ​គោរព​មេ​។

សូម​បញ្ជាក់​ថា នេះ​គឺជា​បាតុភូត​ដែល​កម្រ​កើត​មាននៅ​ក្នុង​រដូវប្រាំង ដែល​មើលទៅ​គ្រោះ​ធម្មជាតិ​មានការ​ប្រែប្រួល​ដែល​កាលពីមុន​កម្រ​នឹង​មាន​ហេតុការណ៍​បែប​នេះ​ណាស់ ។