ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេក្លោងនាំពលករឆ្លងដែនខុសច្បាប់ ៣នាក់ទៀត ត្រូវចាប់បញ្ជូន​ទៅតុលាការ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធករណីនាំចេញ…

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធករណីនាំចេញ ដោយមិនស្របច្បាប់ ០៣នាក់ ( ស្រី ០១នាក់ ) ទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការ​ជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ​កម្លាំងសម្ថកិច្ចបាន​ទប់ស្កាត់ពលករ​ឆ្លងដែនមិនស្របច្បាប់ និងស្រាវជ្រាវឃាត់មុខសញ្ញាពាក់ព័ន្ធករណីនាំចេញដោយ​មិនស្របច្បាប់ជាបន្តបន្ទាប់​។ ជាមួយនោះជនសង្ស័យ ដែលពាក់ព័ន្ធនាំចេញដោយ​មិនស្របច្បាប់ ចំនួន ០៣នាក់ ត្រូវបានបញ្ជុនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ មាន៖ ១/-ឈ្មោះ ប៉ោច គឹមស៊ឹង ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិស្រះលិច ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ២/-ឈ្មោះ សេន សាវី ភេទប្រុសអាយុ ៣៨ឆ្នាំជាប្តីនិង៣/-ប្រពន្ធឈ្មោះវ៉ាន់ សាលី អាយុ៣៧ឆ្នាំ ទាំង០២នាក់ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ក៏ពាក់ព័ន្ធករណីនាំ​ឆ្លងដែនមិនស្របច្បាប់ផងដែរ​។

លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ឈ្មោះ ប៉ោច គឺមស៊ឹង នេះពាក់ព័ន្ធនិងការដឹកជញ្ជូនពលករខ្មែរចំនួន ០៩នាក់ ជាអ្នកដូរនៅផ្សារឡុងគឿ ប្រទេសថៃ បំរុងចូលតាមច្រកអូរបីជាន់ ដោយជននេះ បានប្រាប់ពលករទាំងនោះថា បើមានសមត្ថកិច្ចសួរនាំ ឆ្លើយថា ទៅបន្ទាយឆ្មា រដើម្បីរួចពីការឃាត់ខ្លួន តែពេលសមត្ថកិច្ចឃាត់រថយន្តសួរនាំពលករទាំងនោះថា ពួកគាត់ទៅលក់ឥវ៉ាន់ នៅផ្សារឡុងគឿ ដោយគេយកថ្លៃជូនផ្លូវ ចំនួន ៣.០០០បាត ក្នុងម្នាក់​។

ចំណែកឈ្មោះ ប៉ោច គឺមស៊ឹង ក្រោយពីឃាត់ និងសួរនាំ បានឆ្លើយសារភាពថា ខ្លួនបានយកថ្លៃដឹកជញ្ជូនទៅច្រកអូរបីជាន់ ក្នុង ម្នាក់ ១០ម៉ឺនរៀល ពីប៉ោយ​ប៉ែតមក​។ ចំណែក ០២នាក់ប្តីប្រពន្ធនេះ ធ្លាប់បានជូនមនុស្សឆ្លងដែន ដោយមិនស្របច្បាប់​។ ជនសង្ស័យទាំង ០៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាម​នីតិវិធីច្បាប់៕ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ