ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ចំណេញ​លុយ​រឿង​ធ្វើ​ស្លាក​លេខ​រថយន្ត កុំ​ភ្លេច​ធ្វើ​រឿង​នេះ ​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ​ថា លេខ​ពិសេស​ផ្ទាល់ខ្លួន ជា​ជម្រើស​មួយ​បន្ថែមសម្រាប់​អ្នក​ដែល​ចង់បាន​ផ្លា​ក​លេខ ជា​ឈ្មោះ តួអក្សរ ឬ លេខ​…​ជាដើម ដែល​អាច​ប្រើ​បាន​ត្រឹម​ ៨​ខ្ទង់​ ។

ក្រសួង​បាន​បន្ត​ថា ​៖ «​ចំនួន​ខ្ទង់​កាន់តែ​ច្រើន តម្លៃ​កាន់តែ​ធូរ​ថ្លៃ​ ។ ហើយ​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​ដែរ មាន​តម្លៃ​ចាប់ពី ២ លាន​រៀល​ឡើង​ទៅ ចំពោះ​លេខ​ ៨​ខ្ទង់ ​។ ស្របគ្នា​នេះ​ផង​ដែរ លេខ​សម្រាប់​ប្រើ​ក្នុង រាជធានី​-​ខេត្ត​ទូទៅ នៅ​តែ​ដំណើរការ​ជា​ធម្មតា ហើយ​មិន​តម្រូវ​ឱ្យ​ផ្លាស់​ប្តូរ​ឡើយ ឯ​តម្លៃ​ធម្មតា ហើយ​ក៏​មាន​លេខ​បញ្ចុះតម្លៃ​ផង​ដែរ​រួម​មាន ​៖ ថយ​ ១ ​ស៊េរី ចុះ​តម្លៃ ៥០ ភាគរយ​, ថយ ​២​ស៊េរី ចុះ​តម្លៃ ៧៥ ភាគរយ​, ថយ​ ៣​ ស៊េរី ចុះ​តម្លៃ ៩០​ ភាគរយ​, ថយ ​៤​ស៊េរី ចុះ​តម្លៃ ៩៥ ភាគរយ និង​ថយ​ចាប់ពី​ ៥​ស៊េរី​ឡើង​ទៅ ចុះ​តម្លៃ ១០០​ភាគរយ​» ​។

ក្រសួង​បាន​លើក​ឧទាហរណ៍ លេខ​ផ្ទាល់ខ្លួន​មួយ​ដែល​មានឈ្មោះ​ថា NARI​N ។ តើ​លោក​អ្នកដឹង​ទេ​ថា លេខ​ពិសេស​ផ្ទាល់ខ្លួន ដែល​មាន​ពាក្យ NARIN.01 មាន​តម្លៃ​ប៉ុន្មាន ? ចង់​មើល​តម្លៃ​លោក​អ្នក​គ្រាន់តែ​ចូល​ទៅ​កាន់​វេ​ប​សាយ​របស់​ក្រសួង នោះ​លោក​អ្នក​នឹង​អាច​ដឹង​អំពី​តម្លៃ​ភ្លាម តាម​រយៈ​វេ​ប​សាយ​នេះ ៖ https://vehicle.mpwt.gov.kh ។ ដូចនេះ តម្លៃ​លេខ​ឈ្មោះ NARIN.01 = 3,109,200 រៀល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លា​ក​លេខ​ទាំងនេះអាចធ្វើបានតែ​អក្សរ​ឡា​តាំង​ប៉ុណ្ណោះ (​អង់គ្លេស​) ​។

ដើម្បី​ឱ្យ​កាន់តែ​ច្បាស់ លោក​អ្នក​អាច​សាកល្បង​ចូល មើល​តម្លៃ ឬ​ទិញ​លេខ​តាម​រយៈ ​៖ https://vehicle.mpwt.gov.kh ។ ហើយ​ប្រសិនជា​លោក​អ្នក នៅ​តែ​មាន​ចំ​ង​ល់ សូម​ទាក់ទង​មណ្ឌល​ប្រឹក្សា​យោបល់​លើ​សេវា​សាធារណៈ តាម​រយៈ​លេខ​ទូរស័ព្ទ (Hotline) ៖ 1275 ៕

អត្ថបទសរសេរ ដោយ