ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​​នៅចំណុចស្តុប​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖​ មានករណី​​រថយន្ត​៣គ្រឿងបុកបន្ត​កន្ទុយគ្នា​នៅ​ចំណុចស្តុប ​បណ្តាល​ឱ្យ​​​​​រង​ការ​ខូចខាត​ទាំង​៣គ្រឿង​យ៉ាងដំណំ ។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​9​និង​30​នាទី​យប់​ថ្ងៃ​ទី​21 ខែកុម្ភៈ ឆ្នាំ​2021 នៅ​តាម​បណ្ដោយ​ផ្លូវ​598 កែង​និង​ផ្លូវ​1800…

​រាជធានីភ្នំពេញ ៖​ មានករណី​​រថយន្ត​៣គ្រឿងបុកបន្ត​កន្ទុយគ្នា​នៅ​ចំណុចស្តុប ​បណ្តាល​ឱ្យ​​​​​រង​ការ​ខូចខាត​ទាំង​៣គ្រឿង​យ៉ាងដំណំ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​9​និង​30​នាទី​យប់​ថ្ងៃ​ទី​21 ខែកុម្ភៈ ឆ្នាំ​2021 នៅ​តាម​បណ្ដោយ​ផ្លូវ​598 កែង​និង​ផ្លូវ​1800 សង្កាត់​ទួល​សង្កែ​2 ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ ។

​រថយន្ត​​ទាំង​​​៣គ្រឿង​ខាងលើ រួម​មាន​ ១-​រថយន្ត​ម៉ាកកាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-1755 អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ២-​រថយន្ត​​ម៉ាក​MG ពណ៌​ស ស៊េរី​ឆ្នាំ​2020 ពាក់​ស្លាក​លេខ ភ្នំពេញ​ 2BF-8564 ​អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ​និង​៣-​រថយន្ត​​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក ភ្នំពេញ​ 2Z-7699 អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងនោះ និង​​បានឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​អោយ​ដឹង​ថា រូប​គាត់​មិនដឹង​ថា​ច្បាស់​ថា​រថយន្ដ​ទាំង​បី​គ្រឿង ​ខាងលើនោះ ជិះគ្នា​ប៉ុន្មាននាក់នោះទេ​ ដោយ​មុនពេល​​កើតហេតុ រូប​គាត់​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាកកាម​រី​ឆ្លាម ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​598 ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​កែង​និង​ផ្លូវ​1800 ក៏​បន្ថយល្បឿន​ឈប់​ចាំ​ស្តុ​ប ។

តាម​ប្រភព​ដដែល​បាន​បន្តថា ខណៈនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​MG ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​ពីក្រោយ​រថយន្ត​កាម​រី​ឆ្លាមនោះ​ ​ហើយ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​មក​ក្នុង​ល្បឿន​លឿន ក៏​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​បុក​រថយន្ត​ម៉ាក​MG ពីក្រោយ​ចំហៀង​ខាងឆ្វេង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បែក​កាង និង​កង់​ក្រោយ ហើយ​រថយន្ដ​MG នោះ​ក៏​រអិលជ្រុល​​ទៅ​មុខ​បុក​រថយន្ត​កាម​រី​ឆ្លាម​ពីក្រោយ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បែក​ស្តុ​ប និងក្រ​ពឹត​កាង​ក្រោយ​យ៉ាងដំណំ ចំណែក​រថយន្ត​បង្ក​វិញ រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាង​ដំណំ​តែ​ក្នុង​ហេតុការណ៍​នោះ​មិន​បង្ក​អោយ​មនុស្ស​​ណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​កើតហេតុ​ ភាគី​ខាង​រថយន្ត​​កាម​រី​ហា​យ​ប្រ៊ី​ដ បាន​ច​ចារ​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ដោយ​ធ្វើ​កិច្ចសន្យា​យក​រថយន្ត​ដែល​ខូចខាត​ទៅ​ជួសជុល​អោយ​ដូច​ដើម​វិញ​ដើម្បី​បញ្ចប់រឿង​តែម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ