ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កោះកុងត្រៀមប្រឡង​ឆ្នេរ​ខ្សាច់​​កម្សាន្ត​ស្អាត​​

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និងអភិ​​វឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​(​គ​.​អ​.​ឆ​.​ក​) បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​«​ការ​ប្រឡង​ប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣ឆ្នាំ​២០២១» អម​ដោយ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ស្តី​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​«​គោលការណ៍​ណែនាំ​ស្តី​ការ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត​» និង​«​ក្រមប្រតិបត្តិ​ឆ្នេរ​» ឱ្យ​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន…

ខេត្តកោះកុង ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និងអភិ​​វឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​(​គ​.​អ​.​ឆ​.​ក​) បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​«​ការ​ប្រឡង​ប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣ឆ្នាំ​២០២១» អម​ដោយ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ស្តី​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​«​គោលការណ៍​ណែនាំ​ស្តី​ការ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត​» និង​«​ក្រមប្រតិបត្តិ​ឆ្នេរ​» ឱ្យ​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន ក្នុង​ការ​ចូលរួម​ទប់​ស្កាត់​​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ-១៩ ។

សិក្ខាសាលា​នេះ ​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម នី ផ​ល្លី អនុ
រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ជា​អគ្គ​លេខា​ធិការ​រង គ​.​អ​.​ឆ​.​ក​. និង​ជា​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​តាមដាន​និង​វាយតម្លៃ​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត និង​លោក អ៊ុ​ក ភ័​ត្រា អភិបាលរង​ខេត្ត ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋបាល​ក្រុង​-​ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ។

នៅ​ក្នុង​អង្គ​សិក្ខាសាលា​នេះ ឯកឧត្តម​អនុរដ្ឋលេខាធិការ នី ផ​ល្លី បាន​ថ្លែង​ថា បន្ទាប់​ពី​បាន​លើក​កាលបរិច្ឆេទ​ក្នុង​ការ​រៀបចំ​ក្នុង​ឆ្នាំ​២០២០​កន្លង​មក និង​ដោយ​ស្ថានការណ៍​ប​ច្ចុ​ប​ប្បន្ន​នៃ​ជំងឺ​កូ​វី​ដ​-១៩ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​យ៉ាង​ល្អ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​សម្រាប់​ឆ្នាំ​២០២១​នេះ ។

ជាមួយ​គ្នា​នេះ ក្នុង​កិច្ច​ដំណើរការ​ពិគ្រោះយោបល់​លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​«​គោល​ការណ៍​​ណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត​»និង​«​ក្រម​ប្រតិបត្តិ​ឆ្នេរ​» ឱ្យ​ស្រប​តាម​ស្ថានភាពបច្ចុប្បន្ន ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​ស្នើ​ឱ្យ​ដាក់​បញ្ចូល​សូចនាករ​គោល​ធំ​ៗ​ ចំនួន​២​បន្ថែម​ទៀត គឺ​គោលនយោបាយ​ជាតិភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ការ​អនុវត្ត​វិធាន​សុខាភិបាល ដើម្បី​ធានា​បាន​ថា គោលដៅ​ទេសចរណ៍​ឆ្នេរ​ខ្សាច់​កម្សាន្ត​ទាំងអស់​នៅ​ក្នុង​ខេត្ត​ទាំង​៤​នៃ​តំបន់
ឆ្នេរសមុទ្រ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​មក​សម្រាក​កម្សាន្ត ។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​បន្ថែម​ថា ខេត្តកោះកុង​មាន​ឆ្នេរ​ខ្សាច់​ស្អាត​ធម្មជាតិ​ជា​ច្រើន​ដែល​មាន​សក្តានុពល​ខ្ពស់ អាច​រៀបចំ​កែ​លម្អ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣ ឆ្នាំ​២០២១​បាន ។ លើស​ពី​នោះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ពិនិត្យ​ឃើញ​ថា ឆ្នេរ​ខ្សាច់​ទាំង​អស់នោះ​អាច​រៀបចំ​ដើម្បី​យក​ពិន្ទុ​ខ្ពស់​និង​ចំណាត់ថ្នាក់​ល្អ​បាន ដែល​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ជា​មេដែកឆក់ ជំរុញ​ដល់​ការ​រីក​លូតលាស់​នៃ​វិស័យ​ទេស
ចរណ៍ និង​សេដ្ឋកិច្ច​នៅ​តាម​តំបន់​ជាប់​នឹង​ឆ្នេរ​ខ្សាច់​ទាំងនោះ​ផង​ដែរ ។

ដោយ​មើលឃើញ​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប ឯកឧត្តម​អនុ​រដ្ឋ​លេខា​ធិការ​បាន​ស្នើ​និង​ជំរុញ​ដល់​រដ្ឋបាល​ខេត្តកោះកុង ធ្វើ​បច្ចុប្បន្នភាព​ឆ្នេរ​ខ្សាច់​ទាំងអស់​ក្នុង​ខេត្ត និង​រៀបចំ​ជ្រើសរើស​ត្រៀម​ដាក់​បញ្ចូល​ឆ្នេរ​បេក្ខភាព​ឲ្យ​បាន​ច្រើន ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣​ឆ្នាំ​២០២១​នេះ ដោយ​ចាប់ផ្តើម​រៀបចំ និង​កែ​លម្អ​ឆ្នេរ​ខ្សាច់​នោះឱ្យ​ស្រប​តាម​សូចនាករ ដែល​មាន​ចែង​នៅ​ក្នុង​គោលការណ៍​ណែនាំ​ស្តី​ការ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត ដើម្បី​ឆ្ពោះទៅ​ទទួល​បាន​ជ័យ​លា​ភី​នា​ពេល​ខាង​មុខ ។

ក្នុង​ករណី​ចាំបាច់ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិ​វឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា នឹង​ជួយ​គាំទ្រ​ជា​បច្ចេកទេស​ក្នុង​ការ​រៀបចំ​កែ​លម្អ​ឆ្នេរ​ទាំងនោះ​ឱ្យ​បាន​ស្អាត​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស ដើម្បី​អាចយក​បាន​ពិន្ទុ និង​ចំណាត់ថ្នាក់​ល្អ ។

គួរ​បញ្ជាក់​ថា រដ្ឋបាល​ខេត្តកោះកុង​នឹង​ត្រៀមដាក់​ឆ្នេរ​ខ្សាច់​កម្សាន្ត​បេក្ខភាព​ជា​ច្រើន ក្នុង​ចលនា​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣ ឆ្នាំ​២០២១ ក្នុង​នោះ ​រួម​មាន ឆ្នេរ​កោះ​ស្នេហ៍​ ស្ថិត​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ, ឆ្នេរ​ប៉ាក់​ខ្ល​ង ​និង​ឆ្នេរ​ចាំ​យាម​ ក្នុងស្រុក​មណ្ឌល​សីមា, ឆ្នេរ​នេសាទ និង​ឆ្នេរ​ជ្រោយ​ស្វាយ ក្នុងស្រុក​ស្រែអំបិល, ឆ្នេរ​អាវសី​វង្ស, ឆ្នេរ​ឡាំ​ធាន, ឆ្នេរ​ពយ​ស្ងា​វ, ឆ្នេរ​អាវ​យាយសែន, ឆ្នេរ​កោះ​ស្មាច់ និង​ឆ្នេរ​កោះ​សមិត ក្នុងស្រុក​គិរី​សាគរ ៕

អត្ថបទសរសេរ ដោយ