ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកមន្ត​មាន​លក្ខណៈ​ដូច​ម្តេច ?

3 ឆ្នាំ មុន

ទឹកមន្ត​មក​ពី​ពាក្យ ទឹក + មន្ត ។ បាន​ទៅ​ជា​ទឹកមន្ត ។ ទឹកជា​ធាតុ​រាវ​, តាម​កំណើត​ដើម ឥត​ពណ៌…

ទឹកមន្ត​មក​ពី​ពាក្យ ទឹក + មន្ត ។ បាន​ទៅ​ជា​ទឹកមន្ត ។ ទឹកជា​ធាតុ​រាវ​, តាម​កំណើត​ដើម ឥត​ពណ៌ ឥត​ក្លិន តែ​ជា​របស់​មាន​ប្រយោជន៍​ដ៏​សំខាន់ សម្រាប់​ពួក​មនុស្ស​សត្វ​ត្រូវ​ផឹក ងូត​ជាដើម ។ ឯ​មន្ត មាន​ន័យ​ថា ប្រឹក្សា​, ជជែក​, ពិភាក្សា​ការ​ណា​ដែល​មាន​សារ​ប្រយោ​ជន៍ ។

ពាក្យ​ថា «​មន្ត​» នេះ​បង្កើត​បានជា​ពាក្យ​ច្រើន​ទៀត​ដូច​ជា មន្ត​ស្នេហ៍​, មន្តអាគម​, មន្ត​គាថា​, សែកមន្ត​, សូត្រ​មន្ត​, ពុទ្ធមន្ត​, វេទមន្ត​, រូបមន្ត​, ទឹកមន្ត ។ តាម​ការ​សង្កេត​ពាក្យ​ប្រែ​និង​ពាក្យ​ផ្សំ​ទាំងនេះ យើង​អាច​សន្និដ្ឋាន​ថា ពាក្យ «​មន្ត​» នេះ​មាន​ន័យ​បង្កប់​ដោយ​ទ្រឹស្ដី​, មេរៀន​, វេទ​, ពុទ្ធិ​ណាមួយ ដែល​ទាក់ទង​នឹង​ជីវិត​រស់នៅ​របស់​មនុស្ស ដែល​ត្រូវការ​សេចក្ដីសុខ​-​ចម្រើន ។

ពាក្យ​មន្ត​នេះ​តាម​ពុទ្ធសាសនា​លោក​សំដៅ​ដល់​ពុទ្ធមន្ត​, ពុទ្ធវចនៈ​, ពុទ្ធោវាទ​, បរិយត្តិ​ធម៌ និង​បិដក​ជាដើម ។ សាសនាព្រាហ្មណ៍ លោក​សំដៅ​ដល់​គម្ពីរ​វេទ ត្រៃវេទ ។ សាសនា​ដទៃ​ទៀត​សំដៅ​ដល់​គម្ពីរ​សាសនា​របស់​គេ​មួយ​ៗ ។ ឯ​វិទ្យាសាស្ត្រ​សំដៅ​ដល់​ទ្រឹស្ដីបទ​, រូបមន្ត​, មេរៀន ។ ដូច្នេះ​ទឹកមន្ត គឺជា​ទឹក​ដ៏​សំខាន់​សម្រាប់​ស្រោចស្រព​សត្វលោក​ឱ្យ​ត្រជាក់ត្រជំ ផ្ដល់​សុខ​សិរី​ដល់​មនុស្ស ដើម្បី​ដឹកនាំ​ជីវិត​ទៅ​រក​សេចក្ដីសុខ​ពិតប្រាកដ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ