ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ជាម​ហា​បុរស​ប្រកបដោយ​លក្ខណៈ​៣២​ប្រការ​ដោយ​បរិបូណ៌

3 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​គ្រប់​ព្រះ​អង្គ ជា​បុរស​អាជានេយ្យ ជា​ឧត្តមបុរស ជា​មនុស្ស​កំពូល​លើ​សព្វ​មនុស្ស ទេវតា ឥន្ទ ព្រហ្ម ទ្រង់មាន​ព្រះ​រូបឆោម​លោម​ពណ៌​ល្អ​ប្រសើរ​ថ្លៃថ្លា​លើស​អស់​មនុស្ស​ក្នុង​លោក ព្រះ​អង្គ​ប្រកបដោយ​មហាបុរិសលក្ខណៈ​៣២​ប្រការ និង​អនុ​ព្យញ្ជនៈ​៨០​ប្រការ​ដោយ​បរិ​បូណ៌…

ព្រះសម្មាសម្ពុទ្ធ​គ្រប់​ព្រះ​អង្គ ជា​បុរស​អាជានេយ្យ ជា​ឧត្តមបុរស ជា​មនុស្ស​កំពូល​លើ​សព្វ​មនុស្ស ទេវតា ឥន្ទ ព្រហ្ម ទ្រង់មាន​ព្រះ​រូបឆោម​លោម​ពណ៌​ល្អ​ប្រសើរ​ថ្លៃថ្លា​លើស​អស់​មនុស្ស​ក្នុង​លោក

ព្រះ​អង្គ​ប្រកបដោយ​មហាបុរិសលក្ខណៈ​៣២​ប្រការ និង​អនុ​ព្យញ្ជនៈ​៨០​ប្រការ​ដោយ​បរិ​បូណ៌ ដោយសារ​ការ​កសាង​នូវ​បុញ្ញាភិនីហារ​បារមី​ជា​និ​យ​ត​ពោធិសត្វ​អស់​ថេរវេលា​៤​អស​ង្ខេយ្យ និង​១​សែន​កប្ប​ខ្លះ ៨​អសង្ខេយ្យ និង​១​សែន​កប្ប​ខ្លះ និង​១៦​អសង្ខេយ្យ និង​១​សែន​កប្ប​ខ្លះ ទ្រង់​មិនមែន​ជា​អមនុស្ស​ឬ​ក៏​មិនមែន​ជា​សត្វ​អាប់​ឥត​ប្រាជ្ញ​នោះ​ឡើយ ។

ព្រះ​អង្គជា​មនុស្សលោក​ពេញ​លក្ខណៈ​ឥត​ខ្ជោះ ថែម​ទាំង​បរិបូណ៌​ដោយ​បញ្ញា​លើស​មនុស្ស ទេវតា ឥន្ទ ព្រហ្ម​ទៅ​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ