ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះបីខ្នង ត្រូវភ្លើងឆេះ សង្ស័យទុសេខ្សែភ្លើង

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ហេតុការណ៍អគ្គិភ័យនេះ បានបង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងែទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។…

ខេត្តកំពង់ធំ៖ ហេតុការណ៍អគ្គិភ័យនេះ បានបង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងែទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

ផ្ទះចំនួន ៣ខ្នង ដែលត្រូវភ្លើងឆេះនោះ មានម្ចាស់ឈ្មោះ​ ទី១.​ឈ្មោះ មាស់ ប៉ុល ភេទ ស្រី អាយុ ៦៨ឆ្នាំ។ ផ្ទះនេះសាងសង់អំពីឈើ ប្រក់ក្បឿង មានទំហំ ០៨ម × ១០ម សម្ភារៈប្រើប្រាស់ត្រូវភ្លើងឆេះអស់ទាំងស្រុង ទី២.ម្ចាស់ផ្ទះឈ្មោះ រៀម ឌន ភេទប្រុសអាយុ ៥៣ឆ្នាំ ផ្ទះសង់ពីឈើប្រក់ក្បឿង ទំហំ០៨ ម ×១២ម និងទី៣.ផ្ទះម្ចាស់ឈ្មោះ សុន សំបាន ភេទប្រុស អាយុ ៤៧ឆ្នាំ ផ្ទះសាងសង់អំពីឈើលើ និងថ្មក្រោម មានទំហំ ០៦ម × ១២ម រូមទាំងសម្ភារៈប្រើប្រាស់ឆេះខូចខាតអស់​ទាំងស្រុង។

ចំណែក​សម្ភារៈ ដែលត្រូវភ្លើងឆេះជាមួយនឹងផ្ទះទាំងបីខ្នង សរុបគិតជាទឹកប្រាក់អស់ចំនួនប៉ុន្មាននោះ នៅមិនទាន់បូកសរុបបាននៅឡើយទេ។

តែនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ នគរបាលបញ្ជាក់ថា ករណីអគ្គិសភ័យឆេះផ្ទះខាងលើ មូលហេតុបណ្តាលមកពីផ្ទុះសេចរន្តអគ្គិសនី មកពីផ្ទះឈ្មោះ មាស់ ប៉ុល ទើបឆេះឆ្លងរាលយ៉ាងលឿន បន្តមកផ្ទះពីរទៀត ដែលនៅជាប់គ្នា។

នៅក្នុងគ្រោះអគ្គិភ័យនេះ មិនបានធ្វើអោយ​បង់អាយុជីវិតមនុស្សនោះទេ។ កម្លាំង​សមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គិ​ភ័យ ចំនួន ០៣គ្រឿង ជួយអន្តរាគមន៍៕ ដោយ៖ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ