ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ៣នាក់ ប្រើអាវុធខ្លីភ្ជង់ប្លន់ និងប្រើកាំបិតចាក់ចិនដូចគ្នា បណ្តាលឲ្យរងរបួសធ្ងន់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល​ខេត្តព្រះសីហនុ បានឲ្យដឹងថា នគរបាលបានស្រាវជ្រាវបង្ក្រាប ករណី​អំពើលួច​មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីភ្ជង់ប្លន់ និងប្រើកាំបិតចាក់…

ខេត្តព្រះសីហនុ​៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល​ខេត្តព្រះសីហនុ បានឲ្យដឹងថា នគរបាលបានស្រាវជ្រាវបង្ក្រាប ករណី​អំពើលួច​មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីភ្ជង់ប្លន់ និងប្រើកាំបិតចាក់ បណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់) ប្រព្រឹត្តិដោយជនជាតិចិន ទៅលើជនជាតិចិនដូចគ្នា​ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី ព្រឹក នៅចំណុចផ្ទះល្វែង (ម៉ាតចិន) មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុមទី១៧  ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​។

ករណីនេះបង្ក ដោយជនសង្ស័យជនជាតិចិន ០៣នាក់ ភេទប្រុស​ បានធ្វើសកម្មភាព ចូលទៅក្នុងផ្ទះល្វែង (ម៉ាត) របស់ជនរងគ្រោះ រួច​ប្រើអាវុធខ្លីភ្ជង់គំរាម និងប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ម្នាក់ ជាជនជាតិចិន ភេទប្រុស បណ្តាលអោយរងរបួសរបួសធ្ងន់ រយះ​បាតដៃខាងស្តាំ​ ម្រាមដៃកណ្តាល ​ចង្អុលដៃខាងស្តាំ និងរបួសស្មងជើងខាងស្តាំ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់​។

បន្ទាប់ពីកើតហេតុរួចកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ​​ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយប្រើរយៈពេលជាង ០៤ម៉ោង គឺនៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃត្រង់ សមត្ថកិច្ចបង្ក្រាបបានទាំងស្រុង ដោយ​ចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់​។

សមត្ថកិច្ច បាន​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ XU SHENXIANG ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ លក់ដូរ មានទីលំនៅ ក្នុង​ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​។ ជនរងគ្រោះ ​របួសធ្ងន់ ដោយរយះបាតដៃខាងស្តាំ ម្រាមដៃកណ្តាល ចង្អុលដៃខាងស្តាំ និងរបួសស្មងជើងខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចិន ប៉ាយ​ឈៀវ​។

​ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះ ដូចខាងក្រោម៖ ១-ឈ្មោះ YANG BAO QIANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅសណ្ឋាគារ ហ្សុងហ័រវួយ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ប្រើកាំបិតចាក់ទៅលើជនរងគ្រោះ)​។ ២-ឈ្មោះ XU DONG PING ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ប្រើអាវុធខ្លីភ្ជង់គំរាមជនរងគ្រោះ)​។ ៣-ឈ្មោះ LI PEN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត)។

តាមចម្លើយរបស់ជនសង្ស័យ មូលហេតុដែលពួកវាធ្វើសកម្មភាពប្លន់ ព្រោះពួកវា​ខ្វះខាតប្រាក់ចាយវាយ ទើបបបួលគ្នា រៀបចំគំរោងចេញប្លន់តែម្តង​។

ចំពោះករណីនេះ នគរបាល កំពុងស្រាវជ្រាវ រកអាវុធខ្លី និងកាំបិតចុងស្រួច ដែលធ្វើសកម្មភាពប្លន់​។

ចំពោះជនសង្ស័យទាំង ០៣នាក់ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់​៕ ដោយ៖ ឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ