ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឱ្យ​ប្រើប្រាស់​សាលា​បុណ្យ​នៅ​លើ​ខ្នងភ្នំ​គូលែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​គោរព​តាម​ប្រពៃណី​សាសនា និង​កន្លែង​ទី​សក្ការៈ​ដល់​ពុទ្ធបរិស័ទ ក្រសួង​មុខងារសាធារណៈ និង​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​ដាក់​សម្ភោ​ធ​ប្រើប្រាស់​សាលា​បុណ្យ​មួយ​កន្លែង មា​នទី​តាំងនៅ​លើ​កំពូលភ្នំ​គូលែន ស្ថិត​ក្នុង​នៅ​ភូមិ​សង្កែ​ឡាក់ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​គោរព​តាម​ប្រពៃណី​សាសនា និង​កន្លែង​ទី​សក្ការៈ​ដល់​ពុទ្ធបរិស័ទ ក្រសួង​មុខងារសាធារណៈ និង​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​ដាក់​សម្ភោ​ធ​ប្រើប្រាស់​សាលា​បុណ្យ​មួយ​កន្លែង មា​នទី​តាំងនៅ​លើ​កំពូលភ្នំ​គូលែន ស្ថិត​ក្នុង​នៅ​ភូមិ​សង្កែ​ឡាក់ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក យក់ ប៊ុ​ន​ណា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល និង​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សាលា​បុណ្យ​មួយ​កន្លែង មា​នទី​តាំងនៅ​លើ​កំពូលភ្នំ​គូលែន នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ព្រមទាំង​បាន​ចែក​អំណោយ​ជូន ប្រជាពលរដ្ឋ​ក្រីក្រ លោកគ្រូ អ្នកគ្រូ ប្រជា​ការពារ សរុប​ចំនួន​៧០​នាក់ និង​សិស្សានុសិស្ស​ចំនួន​១០៧ នាក់ ក្នុង​សាលា​បឋម​សិក្សា​សង្កែ​ឡាក់ ដែល​រៀបចំ​ដោយ កម្មសិក្សាការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់​ឆ្នាំ​២០២០ បន្ទប់​ភ្នំពេញ​វេន​ព្រឹក ។

ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​មុខងារសាធារណៈ គណៈ​គ្រប់គ្រង​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល លោក យក់ ប៊ុ​ន​ណា បាន​សម្តែង​នូវ​អំណរ​អរគុណ ចំពោះ​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​អនុញ្ញាតិ​ឱ្យ​មានការ​រៀបចំ​សកម្មភាព​សង្គម​របស់​កម្មសិក្សាការី​នៅ​ទី​នេះ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ផ្តល់​ទីតាំង និង​ដី​សម្រាប់​ធ្វើការ​កសាង​សាលា​បុណ្យ​ភូមិ​សង្កែ​ឡាក់​នៅ​ទី​នេះ ។

សកម្មភាព​ការងារ​សង្គម​ដែល​រៀបចំ​ឡើង និង​សម្ពោធ​សាលា​បុណ្យ​នា​ពេល​នេះ គឺជា​លទ្ធផល​នៃ​ការ​សិក្សា​របស់​កម្មសិក្សាការី​វគ្គ​វិ​ក្រឹត្យ​មន្ត្រីជាន់ខ្ពស់​ឆ្នាំ​២០២០ បន្ទប់​ភ្នំពេញ​វេន​ព្រឹក ដែល​មាន​សរុប​ចំនួន ៣៨ អង្គ​/​នាក់ មក​ពី​១៤ ក្រសួង​-​ស្ថាប័ន ។

លោក​រដ្ឋលេខាធិការ ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​ការ​អនុវត្ត​សកម្មភាព​សង្គម​របស់​កម្មសិក្សា​វគ្គ​វិក្រឹត្យការ វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់​ឆ្នាំ​២០២០ ដែល​បាន​រៀបចំ​ឡើង​ក្នុងអំឡុងពេល​សិក្សា​នៅ​ក្នុង​សាលា​ភូមិន្ទ​រដ្ឋបាល​នេះ មាន​ចំនួន ៥ សកម្មភាព​ធំ​ៗ​រួម​មាន ៖

១. សកម្មភាព​សង្គម​ចូលរួម​ជាមួយនឹង​សាលា​ភូមិន្ទ​រដ្ឋបាល
២. សកម្មភាព​មនុស្សធម៌
៣.​សកម្មភាព​ជាមួយនឹង​ពុទ្ធសាសនា
៤. សកម្មភាព​ជាមួយនឹង​កម្មសិក្សាការី​រួម​ជំនាន់ និង​៥. សកម្មភាព​ការងារ​សង្គម​ជូន​ប្រជាជន​នៅ​ក្នុងភូមិ​សង្កែ​ឡាក់ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប តាម​រយៈ ការ​សាងសង់​សាលា​បុណ្យ​មាន​ទំហំ ៨១​ម៉ែត្រការ៉េ និង​ចែក​អំណោយ និង​សម្ភារ​សិក្សា​ជូន​សិស្សានុសិស្ស​ចំនួន ១០៧​នាក់​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​សង្កែ​ឡាក់​នេះ​។

សកម្មភាព​សង្គម​ដែល​កម្មសិក្សាការី​បន្ទប់​ភ្នំពេញ​វេន​ព្រឹក បាន​រៀបរាប់​ខាងលើ​នេះ គឺ​កើត​ចេញ​ការ​ឯកភាព​គ្នា មូលមតិ​គ្នា សាមគ្គីភាព​ផ្ទៃក្នុង និង​ការ​ចូលរួម​ជា​ថវិកា​ពី​កម្មសិក្សាការី​ទាំង​៣៨​អង្គ​/​នាក់ ស្មើនឹង​ចំនួន ៧០,៦១៨,៩៧៧ រៀល និង ៨,១១៤ ដុល្លារ​អា​មេ​រិ​ក ។ ហើយ​ជា​ធម្មតា​ក្នុង​វគ្គ​សិក្សា ឬ​ឆ្នាំ​សិក្សា​នីមួយ​ៗ តែងតែ​មានការ​អនុវត្ត​សកម្មភាព​ការងារ​សង្គម​ទៅ​តាម​ថ្នាក់​រៀងខ្លួន និង​មានការ​អញ្ជើញ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​សាលា និង​អាជ្ញាធរ​មូលដ្ឋាន ជាក់ស្តែង​ដូច​ជា កម្មវិធី​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ពេល​នេះ​យ៉ាង​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ