រាជធានីភ្នំពេញ ៖ បុរស វ័យ៣៣ឆ្នាំម្នាក់ ដែលមានសតិមិនគ្រប់ និងនិយាយហាក់បីជាមិនសូវដឹងខុសត្រូវនោះត្រូវបានឪពុក និងសាច់ញាតិតាមរកឃើញនៅក្នុងបរិវេនវត្តភ្នំ ហើយត្រូវបានកូននិយាយថា មិនដែលស្គាល់ទៅវិញ ដោយភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ក៏ដូចជា អត្តសញ្ញាណប័ណ្ណរបស់កូនប្រុសគាត់មកជាមួយផងដែរ ក្រោយពីបានគេបានចេញពីផ្ទះអស់រយៈ៧ថ្ងៃមកហើយនោះ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង ៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងរមណីយដ្ឋានវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

បុរសជាកូនឈ្មោះ កែបម៉ៃ ឆព្វណ្ណរង្សី អាយុ៣៣ឆ្នាំ បុរសជាឪពុកឈ្មោះ កែប ហាន អាយុ ៥២ឆ្នាំ មានទីលំនៅភូម្រិពាំងលាន ឃុំចំបក ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ បុរសម្នាក់ខាងលើ បានចាកចេញពីផ្ទះនៅខេត្តតាកែវ ដោយមិនមានអ្នកផ្ទះណាម្នាក់បានដឹងពីមូលហេតុអ្វីនោះទេ? ហើយក៏មិនដឹងថា ចេញទៅទីណាឡើយ?
បុរសជាឪពុកក៏បានដើរស្វែងរកកូនគ្រប់ទីកន្លែង និងជាច្រើនថ្ងៃផងដែរ តែមិនឃើញ ។ លុះរកមកដល់ចំណុចវត្តភ្នំ ក្នុងរាជានីភ្នំពេញក៏ប្រទះឃើញកូនប្រុសរបស់ខ្លួនក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយឃាត់កូនរបស់ខ្លួន ដើម្បីគាត់ជាឪពុកងាយនាំកូនយកត្រឡប់ទៅផ្ទះនៅឯខេត្តតាកែវវិញ ។

តាមប្រភពដដែលបានបានប្រាប់ទៀតថា តែពេលបុរសជាឪពុករកកូនប្រុសរបស់ខ្លួនឃើញហើយ និងមកទទួលហៅទៅផ្ទះវិញនោះ ក៏ស្រាប់តែរូបគេបែរជានិយាយថា មិនដែលស្គាល់ទេ ដោយឮសំដីកូននិយាយបែបនោះ និងខ្លាចក្រែងកូនប្រុសរត់គេចខ្លួនបាត់ពិបាកតាមរកទៀតក៏សុំអោយសម្ថកិច្ចជួយចាប់ដាក់ខ្នោះឃាត់ទុកមួយកន្លែងផងដែរ។
ពាក់ព័ន្ធទៅ និងបុរសជាកូនមានសតិមិនគ្រប់បែបនេះ គឺដោយសាររូបគេខំប្រឹងរៀនសូត្រខ្លាំងពេក ទើបបានជាបណ្តាលអោយនិយាយលែងសូវដឹងខុស ឬត្រូវ និងដើរចេញពីផ្ទះបែបនេះនោះ ។
ក្រោយពីកម្លាំងមានសមត្ថកិច្ចបានជួយធ្វើការឃាត់ខ្លួន បុរសជាកូនមិនអោយទៅណារួចហើយ និងមានការបង្ហាញសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់កូនគាត់ និងមានការអះអាងអំពីសាច់ញាតិ បងប្អូននោះទើបបានអនុញ្ញាតិអោយនាំយកទៅផ្ទះនៅឯខេត្តតាកែវវិញ ៕
ចែករំលែកព័តមាននេះ