ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​កូ​វី​ដ​សហគមន៍​លើក​ទី​៣ ក្នុង​រាជធានី​ភ្នំពេញ​នេះ​សុទ្ធសឹងតែ​ជា​ជនជាតិ​ចិន និង​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​ថា មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី រហូត​ដល់ទី​៣២​នាក់ និង​មិន​មាន​ករណី​ជា​សះស្បើយ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​ថា មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី រហូត​ដល់ទី​៣២​នាក់ និង​មិន​មាន​ករណី​ជា​សះស្បើយ​ទេ ។

ក្រសួង​បាន​បន្ត​ថា អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​ខាងលើ​នេះ​មាន​ដូច​ជា ៖
-​ស្ត្រីជន​ជាតិខ្មែរ អាយុ​២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ធ្វើ​ដំណើរ​មក ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ កំចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ ។

-​ស្ត្រីជន​ជាតិចិន អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ សំណាក​លើក​ទី​១៦ របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​ខ​ភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោ​ត របេង និង​ហង់​សិន រាជ​ធា​ឪ​ភ្នំពេញ​។

-​ស្ត្រីជន​ជាតិចិន អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ មក​ពី​ប្រទេស​អា​រ៉ាប់ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​០៣ របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៥ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។

  • ស្ត្រីជន​ជាតិចិន អាយុ​២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ដោយ ស្ត្រី​រូប​នេះ​មាន​គោលបំណង ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដូច្នេះ​គាត់​បាន​ទៅ​ធ្វើតេស្ត​ដើម្បី​សុំ​វិញ្ញាបនបត្រ បញ្ជាក់​សុខភាព​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ។
    លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ ។

ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល បាន​ធ្វើការ​រុករក​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជាមួយ​ស្ត្រី ខាងលើ​នេះ​ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​២៤​នាក់ បន្ថែម​ទៀត ដែល​មួយ​ចំនួន​ជា​អ្នកធ្វើការ​នៅ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៖

  • ស្ត្រីជន​ជាតិចិន អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
  • បុរស​ជនជាតិ​ចិន អាយុ ៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត
  • បុរស​ជនជាតិ​ចិន អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
  • បុរស​ជនជាតិ​ចិន អាយុ​៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ -​សូ​វៀត
  • បុរស​ជនជាតិ​ចិន អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខណ្ធ​ចំការមន រាជធានី​ភ្នំពេញ – បុរស​ជនជាតិ​ចិន អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
  • ស្ត្រី​ជនជាតិ​វៀតណាម អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ខណ្ឌចំការមន រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ខណ្ឌចំការមន រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត
  • បុរស​ជនជាតិ​ចិន អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
  • បុរស​ជនជាតិ​ចិន អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
  • បុរស​ជនជាតិ​ចិន អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
  • បុរស​ជនជាតិ​ចិន អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
  • ស្ត្រីជន​ជាតិចិន អាយុ ៣១​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • ស្ត្រីជន​ជាតិចិន ៣១ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន ៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន អាយុ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត
  • ស្ត្រីជន​ជាតិចិន អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • ស្ត្រីជន​ជាតិចិន អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

សូម​កត់​សម្គាល់ថា ៖ អ្នកជំងឺ​ទាំង ២៤​នាក់ ខាងលើ​នេះ សុទ្ធតែ​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម ចំនួន ០១​នាក់ មិន​នៅ​ជុំ​គ្នា​ទេ នៅ​រប៉ាត់រប៉ាយ ហើយ​ក្រុមការងារ​កំពុង​តែ​សម្របសម្រួល​ក្នុង​ការ​ប្រមូល​យក ទៅ​ដាក់​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ដែល​ក្រសួង​គ្រោង និង​បែងចែក​អ្នកជំងឺ​ឲ្យ​ទៅ​សម្រាក ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន ចំនួន​១០​នាក់ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន​១៤​នាក់ (១៤​នាក់​នេះ បាន​ដាក់​ព្យាបាល​នៅ​ពេទ្យ​ខ្មែរ​-​សូ​វៀត រួច​ហើយ​) ហើយ​ព័ត៌មាន​ជាក់លាក់​លើ​ការ​សម្រាក​ព្យាបាល​នេះ ក្រសួង​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ​។

  • ស្ត្រីជន​ជាតិចិន អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ខណ្ឌចំការមន រាជធានី​ភ្នំពេញ – ស្ត្រីជន​ជាតិចិន អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ
  • បុរស​ជនជាតិ​ចិន អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ ។
    សូម​កត់​សម្គាល់ថា​៖ បុគ្គល​ទាំង ០៣​នាក់​ខាងលើ​នេះ មាន​គោលបំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ដូច្នេះ​គាត់​បាន​ទៅ​ធ្វើតេស្ត ដើម្បី​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ លទ្ធផល ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់ រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ ។
  • ស្ត្រី​ជនជាតិ​ឈី​លី អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ រាជធានី​ភ្នំពេញ ។ ស្ត្រី​នេះ​មាន​គោល បំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ​ដូច្នេះ​គាត់​បាន​ទៅ​ធ្វើតេស្ត ដើម្បី​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​កាលពី ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​។
    លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខ ភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ ។
  • សូម​បញ្ជាក់ ៖ ឆ្លង​កូ​វី​ដ​១៩ សហគមន៍​ជា​លើក​ទី​៣ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ដែល​មានការ​ឆ្លង​សរុប ៣២​ករណី ក្នុង​នោះ​២៤​ករណី ឆ្លង​ចេញពី​ក្លិប​កម្សាន្ត​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ដែល​សុទ្ធតែ​ជា​ជនជាតិ​ចិន និង​វៀតណាម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ