ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង កោះ​ប្រជុំ​បន្ទាន់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សម្ដេច​តេ​ជោ​រឿង​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដើម្បី​ផ្សព្វផ្សាយ និង​អនុវត្ត​តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ។

លោក ឃួ​ង ស្រេង បាន​ដាក់​បទបញ្ជា​បន្ដ​យ៉ាង​ម៉ឺងម៉ាត់​ជូន​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ និង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ ពិសេស​នគរបាល អាវុធហត្ថ និង​មន្ដ្រី​សុខាភិបាល ត្រូវ​ធ្វើការ​រួម​គ្នា​យ៉ាង​យកចិត្តទុកដាក់ ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រា​ដាល​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា និង​អំពាវនាវ​ចំនួន​៦​ចំណុច ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ព្រឹត្តិការណ៍ «២០​កុម្ភៈ​» ដែល​ជា​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​កម្ពុជា​ជា​ថ្មី​ម្តងទៀត ។ ការ​ចេញ​បទបញ្ជា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា បាន​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣២​ករណី នៅ​លើ​ខ្លួន​ជនជាតិ​ចិន ដែល​បាន​ចូល​ទៅ​កាន់​ក្លឹ​ប​កម្សាន្ត​មួយ​ឈ្មោះ «N8» នៅ​យប់​ថ្ងៃ​ទី​១៩ និង​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ