សម្តេចតេជោ ហាមមិនឲ្យខ្មែរទៅថៃ វៀតណាម ឡាវ ទោះស្របច្បាប់ ឬមិនស្រមក៏ដោយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យយប្រជាជនកម្ពុជា ទៅថៃ វៀតណាម និងឡាវទេ…
រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យយប្រជាជនកម្ពុជា ទៅថៃ វៀតណាម និងឡាវទេ…
រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យយប្រជាជនកម្ពុជា ទៅថៃ វៀតណាម និងឡាវទេ ទោះបីជាស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ ។ សម្តេចតេជោ ថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទាក់ទង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចសុំអោយពលករនៅក្រៅប្រទេសកុំត្រឡប់មកវិញ មិនថា ជាពលកស្របច្បាប់ ឫមិនស្របច្បាប់នោះទេ គឺកុំត្រឡប់មកវិញនៅអំឡុងពេលចូលឆ្នាំខាងមុខនេះ ។
ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាជនកម្ពុជា ដែលធ្វើការនៅថៃ សូមកុំធ្វើដំណើរវិលត្រឡប់មកកម្ពុជា ដើម្បីមកលេងពេលចូលឆ្នាំថ្មី នាខែមេសាខាងមុខ ព្រោះអ្នកមកពីថៃទាំងអស់ ត្រូវជាប់នៅព្រំដែន១៤ថ្ងៃ ធ្វើចត្តាឡីស័ក ហើយយើងចូលឆ្នាំតែ៣ថ្ងៃទេ ។ បើចង់ទៅវិញក៏មិនអាចទៅវិញបានដែរ ព្រោះត្រូវបិទព្រំដែនទាំងខាងកម្ពុជាយើង និងខាងថៃក៏បិទដូចគ្នា ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះក្នុងពេលសម្តេច បានប្រកាសពីការឆ្លងរាលដាលកូវីដ១៩ នៅក្នុងសហគមន៍ ថ្ងៃ ២០កុម្ភៈ ជាលើកទី៣ ៕
ចែករំលែកព័តមាននេះ