ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បិទ​ក្លឹ​ប​កម្សាន្ត ​និង​អគារ​មួយ​ចំនួន​ក្រោយ​រក​ឃើញ​ការ​ឆ្លង​កូ​វី​ដ១៩ «​ព្រឹត្តិការណ៍​សហគមន៍​២០ កុ​ម្ភៈ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ អំពី​ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍…

រាជធានីភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ អំពី​ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដោយ​រក​ឃើញ​៣២ករណី ឆ្លង​កូ​វី​ដ១៩ ក្នុង​សហគមន៍រហូត​មានការ​បិទ​ក្លឹ​ប​កម្សាន្ត អិនប្រាំបី (N៨) និង​ទីតាំង​មួយ​ចំនួន ។

សម្តេច​បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២០ កុម្ភៈ​នេះ ​ជា​អកុសល កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន កូ​វី​ដ១៩ ចំនួន៣២ ករណី រួច​ទៅ​ហើយ ដូច្នេះ​សម្តេច​បាន​ប្រកាស​អំពី​ការ​កើតឡើង​នូវ «​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២០ កុ​ម្ភៈ ។ ដែល​ដើមហេតុ​នៃ​ការ​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​នេះ គឺ​ដោយ​មាន​បងប្អូន​យើង​ទៅ​សុំ​ធ្វើតេស្ត​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ស្រាប់តែ​យើង​រក​ឃើញ​អ្នក​ចង់ទៅ​ក្រៅប្រទេស​មាន​វិជ្ជមាន​កូ​វី​ដ១៩ តែ​ម្តង ។

សម្តេច​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ពិសេស​អំពី​ស្ថានភាព​កូ​វី​ដ១៩ នៅ​កម្ពុជា​ថា នេះ​ជា​ស្ថានភាព​ដ៏​អាក្រក់​របស់​យើង កំពុង​ប្រយុទ្ធ​ការ​នាំ​ពី​ថៃ នៅ​ព្រំដែន​កម្ពុជា​ថៃ វៀតណាម​ធ្វើ​បាន​ល្អ​ហើយ ហើយ​យើង​ប៉ុន្មាន​ថ្ងៃនេះ ក៏​ចាប់​បាន ៣១​នាក់ ​អ្នក​នាំ​មនុស្ស​ឆ្លង​ដែន​ចូល​កម្ពុជា​ទាំង​ឆ្លង​ទៅ​ និង​ឆ្លង​មក ។

សូម​រម្លឹក​ថា​ព្រឹ​តិ្ត​ការណ៍​សហគមន៍ ៣ វិច្ឆិកា ឆ្លង៤​នាក់ ជា​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ទូត​ទួ​រ​គី និងព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា មាន​អ្នក​ឆ្លង​សរុប៤១ នាក់ និង​មានការ​បិទ​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អ៊​ន និង​ទីតាំង​ហាង​ជា​ច្រើន​ៗ​កន្លែង​មួយ​រយៈ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ