ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា​គ្រោង​សាកល្បង​ឱ្យ​អ្នកទេសចរ តម្រង់​ជួរ​សម្រាប់​ការ​ចូល​ទស្សនា​ប្រាសាទតាព្រហ្ម

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ដើម្បី​បញ្ចៀស​ការ​កកស្ទះ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ខាង​មុខ​នេះ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​រៀបចំ​ការ​អនុវត្ត​សាកល្បង​ឱ្យ​ភ្ញៀវ​តម្រង់​ជួរ​សម្រាប់​ការ​ចូល​ទៅ​ទស្សនា​នៅ​ក្នុង​ប្រាសាទតាព្រហ្ម ។ ការ​សាកល្បង​នេះ​ស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ចេះ​តែ​កើនឡើង

ខេត្តសៀមរាប ៖ ដើម្បី​បញ្ចៀស​ការ​កកស្ទះ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ខាង​មុខ​នេះ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​រៀបចំ​ការ​អនុវត្ត​សាកល្បង​ឱ្យ​ភ្ញៀវ​តម្រង់​ជួរ​សម្រាប់​ការ​ចូល​ទៅ​ទស្សនា​នៅ​ក្នុង​ប្រាសាទតាព្រហ្ម ។ ការ​សាកល្បង​នេះ​ស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ចេះ​តែ​កើនឡើង ហើយ​ច្រកចូល​ផ្នែក​ខាងកើត​កំពែង​ទី​៣​ឆ្ពោះទៅ​កាន់​ផ្នែក​កណ្តាល​នៃ​ប្រាសាទ មាន​សភាព​តូច​ចង្អៀត​សណ្ឋាន​រាង​ជា​.​កដប​ដែល​ជា​ហេតុ​បង្ក​ឲ្យ​កកស្ទះ ។

ក្នុង​លិខិត​ជូនដំណឹង​ស្តី​ពី​ការ​ចូលរួម​អនុវត្ត ការ​ទស្សនាចរ សម្រាប់​ប្រាសាទតាព្រហ្ម​លេខ ៥៥៤/​រប​.​ស​ជ​ណ ចុះ​ថ្ងៃ​ទី​៧ សីហា និង​មាន​ចុះហត្ថលេខា​ដោយ​លោក​ប៊ុ​ន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​កិត្តិយស​ជម្រាប​ជូនដំណឹង​ដល់​មន្ទីរ​ទេសចរណ៍​, សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​, សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​, ក្រុមហ៊ុន​ទេសចរណ៍​, មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​ថា ចាប់តាំងពី​ការ​បើក​ឱ្យ​ដំណើរការ​វង់​ទស្សនាចរ​សាកល្បង​ប្រាសាទតាព្រហ្ម អស់​រយៈពេល​៥​ខែ​មកនេះ ជា​លទ្ធផល​ឃើញ​ថា មានដំណើរ​ការ​យា​៉​ងរ​លូន ។ ព្រោះ​ការ​ចូល​ទស្សនា​របស់​ភ្ញៀវ​មាន​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ និង​បាន​ជួយ​សម្រួល​បញ្ចៀស​ការ​កកស្ទះ​បាន​មួយ​ចំនួន​ធំ នៅ​ផ្នែក​កណ្តាល​ប្រាសាទតាព្រហ្ម ក៏​ដូច​ជា​ចៀសវាង​ផល​ប៉ះពាល់​ប្រាសាទ​និង​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ចូល​ទស្សនា​ផង​ដែរ ។

ក្នុង​លិខិត​ជូនដំណឹង​នោះ​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​គម្រោង​ឥណ្ឌា ASI ដើម្បី​ពង្រីក​ទំហំ កម្រាល​ឈើ​នៅ​ត្រង់​ដើម​ស្ពង់ ក្នុង​កំពែង​ទី​៣​ភាគ​ខាងកើត ប៉ុន្តែ​យើង​សង្កេត​ឃើញ​មានការ​កកស្ទះ​ត្រង់​ចំណុច​ច្រកចូល​ខាងកើត​កំពែង​ទី​៣​ឆ្ពោះទៅ​កាន់​ផ្នែក​កណ្តាល​នៃ​ប្រាសាទ ខណៈ​មាន​ភ្ញៀវ​ច្រើន ព្រោះ​ច្រកចូល​នោះ​មាន​ភាព​តូច​ចង្អៀត​រាង​ជា​សណ្ឋាន​.​កដប ព្រោះហេតុនោះ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​អនុវត្ត​សាកល្បង ការ​តម្រង់​ជួរ​ភ្ញៀវ ក្នុង​ករណី​ភ្ញៀវ​ច្រើន សម្រាប់​ការ​ចូល​ទស្សនា​ផ្នែក​កណ្តាល​ប្រាសាទតាព្រហ្ម ដើម្បី​រក្សា​បាន​នូវ ៖​   
១-​ការ​អភិរក្ស​ប្រាសាទ​តាម​រយៈ​ការ​គ្រប់គ្រង​លំហូរ​ភ្ញៀវ​ឱ្យ​បាន​ប្រសើរ ។
២-​ផ្តល់​បទ​ពិសោធ​ល្អ​និង​សុវត្ថិភាព​ដល់​ការ​ចូល​ទស្សនា​របស់​ភ្ញៀវ​។
៣-​បង្ហាញ​ពី​គុណភាព​នៃ​ការ​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ៕​