ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ១៩ កើនឡើងដល់ជាង ៤៦០០នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៩ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួន ៥៧៤១នាក់ ( ស្រី ២២៣៩នាក់…

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៩ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួន ៥៧៤១នាក់ ( ស្រី ២២៣៩នាក់ )។ រីឯអ្នកបានចាក់វ៉ាក់សាំង​រួច ​មានចំនួន ៤៦០៩នាក់ ( ស្រី ១៦០៣នាក់ )។ រីឯអ្នកដែលគ្រូពេទ្យ​មិនអនុញ្ញាត​ឲ្យចាក់ មានចំនួន ១១៣២នាក់ ( ស្រី ៦៣៦នាក់ )។ នេះបើតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​។

ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើម កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយបន្តធ្វើរៀងរាល់ថ្ងៃ ដោយក្រសួងសុខាភិបាល បានកំណត់​ក្រុមអាទិភាពដំបូង លើឥស្សរជនជាន់ខ្ពស់​ក្នុងជួររាជរដ្ឋាភិបាល អភិបាលរាជធានីខេត្ត គ្រូពេទ្យ ទាហាន មន្ត្រីរាជការ និអ្នកកាសែត ជាដើម។​

ក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំង រហូតដល់អស់ ៣០ម៉ឺនដូស ដែលជាចំណែក​របស់ក្រសួងសុខាភិបាល ទទួលបានពីចិន។ រីឯក្រសួងការពារជាតិ ក៏បានបន្តដំណើរការចាក់វ៉ាក់សាំងដល់កងកម្លាំងប្រដាប់អាវុធ រហូតដល់អស់ ៣០ម៉ឺនដូស​ ដែលជាជំនួយរបស់ចិនផងដែរ​៕