រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ពេលនេះក្រសួងសុខាភិបាលបានកំពុងរៀបចំក្នុងការបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅកាន់បណ្តាខេត្តនានានៅតាមបណ្តាខេត្តនៅជាប់ព្រំដែន ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត បន្ទាប់ពីធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យបញ្ចប់ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើក ឡើងថា នៅក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ពេលនេះក្រសួងបានកំពុងរៀបចំញ្ជូនទៅកាន់បណ្តាលខេត្តមួយចំនួនបន្ទាប់ពីក្រសួងធ្វើការបណ្តុះ បណ្តាលរួចហើយ ។ លោកជំទាវបានគូសបញ្ជាក់ថា ៖«ខេត្តដែលបានបណ្តុះបណ្តាលគ្រូពេទ្យកាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមកនេះរួចហើយ អីញ្ចឹងពេលគាត់ត្រឡប់ទៅវិញគាត់ត្រូវរៀបចំដើម្បីទទួលវ៉ាក់សាំង ហើយយើងនឹងរៀបចំក្នុងការបញ្ជូនវ៉ាក់សាំងនេះជូនទៅ ដល់ក្រុម គ្រូពេទ្យ ដែលបានបណ្តុះបណ្តាលហើយជាពិសេស ខេត្តនៅតាមជាប់ព្រំដែនរួមាន៖ខេត្តបាត់ដំបង បន្ទាយមានជ័យ រាជធានីភ្នំពេញ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ កែប និងមន្ទីពេទ្យព្រះកុសុមៈ ដូចជា មជ្ឈមណ្ឌលជាតិគាំពារកុមារ និងទាករ » ។
លោកជំទាវក៏បានឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈក៏មានគ្រុមគ្រូពេទ្យមួយចំនួនដែលមកពីបណ្តាខេត្តដូចជាខេត្តក្រចះ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង កំពុងស្ពឺ កំពង់ឆ្នាំង និងព្រៃវែង ដែលនឹងធ្វើការបញ្ជូនវ៉ាក់សាំងជាបន្តៗទៀត ។ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«នៅពេលគាត់រៀនចំ យើងនឹងរៀបចំបញ្ជូនវ៉ាក់សាំងទៅបន្តបន្ទាប់តាមនីតិវិធីរបស់យើងឲ្យបានត្រឹមត្រូវ ជាពិសេសនោះរក្សាទុក វ៉ាក់សាំង គឺទុកក្នុងប្រព័ន្ធត្រជាក់ឲ្យបានត្រឹមត្រូវបំផុតដើម្បីជៀសវាងការ ខូចគុណភាព វ៉ាក់សាំង»។
ជាមួយគ្នានោះដែរលោកជំទាវបានបន្តថាការចាក់វ៉ាក់សាំងជំហានដំបូងនេះគឺយើងចាក់វ៉ាក់សាំងដែលទទួលបានពីប្រទេសចិនSinopharm ក្នុងកម្រិត៣០០ពាន់ដូស ដោយគ្រោង ចាក់លើ មនុស្សចំនួន១៤៩៥០០នាក់ ។ ដោយសារចាក់នេះដដោយសារត្រូវរក្សាទុកចំនួនពី១៥ទៅ២០ភាគរយនៃការខ្វះខាតដូចជាធ្លាក់បែប បូមលើសជាដើម ។
យ៉ាងណាក្តីលោកជំទាវក៏បានលើកឡើងថា ចំពោះបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មិនទាន់មានផែនការគិតបញ្ចប់នោះទេ ។ ពីព្រោះថា ការចាក់វ៉ាក់សាំងនេះអាស្រ័យ លើកការស្ម័គ្រចិត្តឬលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរ ឬក៏ចូលរួម ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ។ ក្នុងឱកាសនោះដែរលោកជំទាវក៏បានអះអាងថាក្រសួងចង់ឲ្យមានការចូលរួមចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋឲ្យបានលឿនពីព្រោះថា នៅពេលបន្តិចទៀតកម្ពុជា និងទទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ។ ដូច្នេះនៅពេលចប់ការចាក់វ៉ាក់សាំងរបស់ចិនទៅ យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវ៉ាក់ជាបន្តទៀត៕
ចែករំលែកព័តមាននេះ