ឋ រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ ថាពេលនេះក្រសួងសុ ខាភិបាលបានកំពុងរៀបចំក្នុងការបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ទៅកាន់បណ្តាខេត្តនានានៅតាមបណ្តាខេត្តនៅជាប់ព្រំដែនដើម្បីចាក់ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តបន្ទាប់ពីធ្វើការបណ្តុះបណ្តាលក្រុមគ្រួពេទ្យបញ្ចប់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើក ឡើងថានៅក្នុងសន្នីសិទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែកុម្ ភៈឆ្នាំ២០២១ ថាពេលនេះក្រសួងបានកំពុងរៀបចំបញ្ជួនវ៉ាក់សាំងកូវីដ-១៩ ទៅកាន់បណ្តាលខេត្តមួយចំនួន បន្ទាប់ពីក្រសួងធ្វើការបណ្តុះបណ្តាលរួចហើយ។

លោកស្រីបានថ្លែងបញ្ជាក់ថា «ខេត្តដែលបានបណ្តុះបណ្តាលគ្រូពេទ្យកាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងមកនេះរួចហើយ អីញ្ចឹងពេលគាត់ត្រឡប់ទៅវិញគាត់ត្រូវរៀបចំដើម្បី ទទួលវ៉ាក់សាំង ហើយយើងនឹងរៀបចំក្នុងការបញ្ជូនវ៉ាក់សាំងនេះជូនទៅ ដល់ក្រុម គ្រូពេទ្យ ដែលបានបណ្តុះបណ្តាលហើយ ជាពិសេសខេត្តនៅតាមជាប់ព្រំដែន រួមាន ៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ រាជធានីភ្នំពេញ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ កែប និងមន្ទីពេទ្យព្រះកុសុមះ ដូចជាមជ្ឈមណ្ឌលជាតិគាំពារកុមារ និងទាករ »។
លោកអ្នកនាំពាក្យបានបន្តថា នៅថ្ងៃទី១៩ ខែកុម្ ភៈក៏មានក្រុមគ្រូពេទ្យមួយចំនួនដែលមកពីបណ្តាខេត្ត ដូចជា ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង កំពុងស្ពឺ កំពង់ឆ្នាំង និងព្រៃវែង ដែលនឹងធ្វើការបញ្ជូនវ៉ាក់សាំងជាបន្តៗទៀត។

លោកស្រីបានគូសបញ្ជាក់ថា «នៅពេលគាត់រៀនចប់ យើងនឹងរៀបចំ បញ្ជូនវ៉ាក់សាំងទៅបន្តបន្ទាប់តាមនីតិវិធីរបស់យើងឲ្យបានត្រឹមត្រូវ ជាពិសេសនោះរក្សាទុក វ៉ាក់សាំង គឺទុកក្នុងប្រព័ន្ធត្រជាក់ឲ្យបានត្រឹមត្រូវបំផុតដើម្បីជៀសវាងការ ខូចគុណភាព វ៉ាក់សាំង»។
ជាមួយគ្នានោះដែរលោកស្រី ឱ វណ្ណឌីន បានបន្តថាការចាក់វ៉ាក់សាំងជំហានដំបូងនេះគឺយើងចាក់វ៉ាក់សាំងដែលទទួលបានពីប្រទេសចិន Sinopharm ក្នុងកម្រិត៣០០ពាន់ដូស ដោយគ្រោង ចាក់លើ មនុស្សចំនួន១៤៩៥០០នាក់។ ដោយសារការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ នេះដោយសារត្រូវរក្សាទុកចំនួនពី១៥ទៅ២០ភាគរយនៃការខ្វះខាត ដូចជាជាករណីមានការធ្លាក់បែក ឬការបូមលើសជាដើម។ យ៉ាងណាក្តីលោកស្រីក៏បានលើកឡើងថាចំពោះពេលវេលានៃការបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះមិនទាន់មានផែនការគិតបញ្ចប់នោះទេ។ ពីព្រោះថាការចាក់វ៉ាក់សាំងនេះអាស្រ័យ លើកការស្ម័គ្រចិត្តឬលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរ ឬក៏ចូលរួម ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ។
ក្នុងឱកាសនោះដែរលោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានអះអាងថាក្រសួងចង់ឲ្យមានការចូលរួមចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋឲ្យបានលឿន ពីព្រោះថានៅពេលបន្តិចទៀតកម្ពុជា នឹងទទទួលបាន វ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ។ ដូច្នេះនៅពេលចប់ការចាក់វ៉ាក់សាំងរបស់ចិនទៅ យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវ៉ាក់ ជាបន្តទៀត៕



ចែករំលែកព័តមាននេះ