ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​យំ​លែង​ចេញខណៈ​ស្ពៃក្តោប​ចុះថោក​ពេក មិន​រួច​សង​ថ្លៃ​បំណុល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​ប្រកប​រប​ដាំ​ស្ពៃក្តោប​បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​រដូវ​កាល​កំពុង​ប្រមូល​ផលដំណាំ ខណៈ​តម្លៃ​ស្ពៃក្តោប​ធ្លាក់​ចុះ យ៉ាង​គំហុក រហូត​មក​ដល់​៤០០​រៀល ក្នុង​គីឡូក្រាម ទោះបី​មាន​ទីផ្សារ​ទិញ​ក្តី ។ អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ កសិករ​ប្រកប​រប​ដាំ​ស្ពៃក្តោប​បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​រដូវ​កាល​កំពុង​ប្រមូល​ផលដំណាំ ខណៈ​តម្លៃ​ស្ពៃក្តោប​ធ្លាក់​ចុះ យ៉ាង​គំហុក រហូត​មក​ដល់​៤០០​រៀល ក្នុង​គីឡូក្រាម ទោះបី​មាន​ទីផ្សារ​ទិញ​ក្តី ។

អ្នកស្រី គឹ​ម លាង អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង​ស្រុក​ប​វិល បាន​ឲ្យ​ដឹង​ថា ស្ពៃក្តោប​ដែល​អ្នកស្រី ដាំ​នេះ​ដល់​ពេល​ល្មម​កាត់​ហើយ ប៉ុន្តែ​តម្លៃ​វិញ​ថោក គឺ​តម្លៃ​មួយ​គីឡូ តែ​៤០០​រៀល​ប៉ុណ្ណោះ ។ អ្នកស្រី​បាន​បញ្ជាក់​ថា ៖«​តម្លៃ​នេះ​ថោក​ពេក​ហើយ តែ​មិន​ខ្វះ​អ្នកទិញ​ទេ ។ មិន​ថា​ខ្ញុំ ឬ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ដាំ​ស្ពៃក្តោប​នេះ​មិន​ចំណេញ​នោះ​ទេ ។ ខ្ញុំ​ដាំ​អស់​ដើម​ប្រមាណ​ជាង​៥​លាន​រៀល បាន​ផល​ប្រមាណ​១៥​តោន​» ។

បើ​តាម​អ្នកស្រី ដែល​ប្រកប​រប​ដាំ​ស្ពៃក្តោប​បាន​ឲ្យ​ដឹង​ថា ទីផ្សារ​បន្លែ ឬ​ស្ពៃក្តោប មាន​អ្នកទិញ​ជា​ធម្មតា​ដោយ​អ្នកទិញ​មក​កាត់​ម្តង​ៗ ប្រមាណ​១០​តោន ទៅ​១២​តោន ដើម្បី​យក​មក​លក់​ទីផ្សារ​នា​រាជធានី​ភ្នំពេញ ។ អ្នកស្រី​គូសបញ្ជាក់​ថា ៖«​មិន​ខ្វះ​ទេ​អ្នកទិញ​ឡាន​ធំ​ៗ មក​ទិញ​ពី​បាត់ដំបង ប៉ុន្តែ​តម្លៃ​ថោក ។ បើ​និយាយ​ពី​ស្ពៃក្តោប​ខ្ញុំ​ដាំ​នេះ ចាប់តាំងពី​ដាំ​ដើម​មក មាន​រយៈពេល​៣​ខែ​កន្លះ បាន​ទទួល​ផង ដោយ​បាន​ប្រើ​ជីគីមី​ខ្លះ​ៗ» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​របស់​អ្នកស្រី​កំពុង​រស់នៅ​មាន​ប្រជា​កសិករ​ជា​ច្រើន​បាន​ប្រកប​រប​ដាំ​ដំណាំ ដូច​ជា ស្ពៃក្តោប ស្ពៃជ្រក់ ម្ទេស និង​ដំណាំ​ផ្សេង​ៗ​ទៀត ។ ប៉ុន្តែ​ចុះថោក ជាក់ស្តែង​គឺ​ស្ពៃក្តោប ហើយ​ម្ទេស​ក៏​ចុះ​ជា​បន្តបន្ទាប់​ផង​ដែរ ខណៈ​ពេល​ថ្ងៃ​ទី​១៧ ខែ​កុ​ម្ពៈ កន្លង​មក​តម្លៃ​៣​ពាន់​រៀល ឥលូវ​ចុះ​មក​២​ពាន់​រៀល ឬ​២៥០០​រៀល ។

បើ​តាម​អ្នកស្រី​ដែល​បាន​អះអាង​ថា មូលហេតុ​ដែល​បន្លែ​ពិសេស​ស្ពៃក្តោប​ចុះថោក​នោះ ដោយសារ​ការ​បើក​ឲ្យ​មាន​បន្លែ​ពី​ប្រទេស​ជិតខាង ពិសេស​នោះ​ប្រទេស​ថៃ ដែល​ជាប់​ព្រំប្រទល់​នឹង​ខេត្តបាត់ដំបង​តែ​ម្តង ។ អ្នកស្រី​សង្កត់ធ្ងន់​ថា ៖«​បើសិនណា​បិទ​ច្រកព្រំដែន អាច​បន្លែ​ឡើងថ្លៃ ពីព្រោះ​ថា បន្លែ​មក​ពី​ក្រៅ​ច្រើន​ណាស់ ដោយ​ដឹក​ទាំង​តោន​ៗ​ដឹក​សុទ្ធតែ​រថយន្ត​យី​ឌុ​ប ឯណោះ​ក្មួយ ។ បិទ​បន្លែ​គេ​កុំ​ចូល​មក​នោះ បន្លែ​ខ្មែរ​យើង​បាន​ថ្លៃ ហើយ​អា​លូវ​នេះ នាំ​ចូល​ច្រើន​សព្វគ្រប់​រួម​មាន ៖ ស្ពៃក្តោប ស្ពៃបូកគោ ស្លៃ​ក្រូចសើច​ជាដើម​…» ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកស្រី​តំណាង​ប្រជាពលរដ្ឋ​ដែល​ប្រកប​រប​ដាំ​បន្លែ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ជួយ​ផ្តល់​តម្លៃ​ទីផ្សារ​បន្លែរ បើ​មិន​ដូច្នេះ​ទេ អ្នក​ដាំ​បន្លែ ពិតជា​ស្លាប់​ហើយដោយ​សារ​ជំពាក់​បំណុល​គេ ។ អ្នកស្រី​គូស​បញ្ចា​ក់ថា ៖«​សូម​ជួយ​ឲ្យ​បន្លែ​ខ្មែរ​ឲ្យ​បាន​ថ្លៃ​ផង​! បើ​អ្នកចម្ការ​គ្រោះ​ទឹកជំនន់​មួយ​ដង​ជា​ពី​ដង ដល់​ពេល​ទឹក​ស្រក់​វិញ​នាំ​គ្នា​ដាំ តែ​ពេល​បាន​ផល​តម្លៃ​ថោក ។ ផ្ទុយ​ទៅ​វិញ​ប្រេង និង​របស់​ទិញ​មក​ប្រើ​ក្នុង​ការ​ដាំ​ចុះឡើង​ថ្លៃ​ធ្វើ​ឲ្យ​កសិករ​ម្នាក់​ៗ មុខ​ឡើង​ខ្មៅ​អស់ហើយ ព្រោះ​ជំ​ពាន់​ការ​ប្រាក់​គេ​(​ធន​ធា​គា​ឬ​លុយរាប់​)» ។

អ្នកស្រី​បន្ថែម​ថា កសិករ​ម្នាក់​ៗ​ដាំ​ដុះ​បន្លែ​សុទ្ធតែ​យក​លុយ​គេ​មក​ដាំ ដោយ​មិនមែន​ជា​លុយ​ខ្លួនឯង​ផ្ទាល់​នោះ​ទេ ។ ហេតុ​ដូច្នេះ​ធ្វើ​ឲ្យ​ប្រជា​កសិករ​ម្នាក់​ៗ​ដែល​បាន​នាំ​គ្នា​ដាំ​លើ​ផ្ទៃដី​មួយ​ហិ​កតា ឬ​២​ហិ​កតា ឬ​ច្រើន ឬ​តិច​ជាង​នេះ​ជំពាក់​ទេ ។

សូម​ជម្រាប​កាលពី​ពេល​កន្លង​មក​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​ថា ដើម្បី​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម (​បន្លែ ដំឡូង​មី ឱ​ឡឹ​ក​លឿង ស្វាយ និង​មាន់​សាច់​) ឲ្យ​រីក​ចម្រើន​ធានា​បាន​សន្តិសុខ​ស្បៀង និង​ធានា​ដល់​ការ​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​នោះ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន និង​កំពុង​អនុវត្ត​កម្មវិធី​មួយ​ឈ្មោះ​ថា​«​ការ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​» ហៅ​កាត់​ថា ASPIRE ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ASPIRE បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ជា​អ្នក​ជួយ​សម្របសម្រួល​រៀបចំ​ចងក្រង​កសិករ អ្នក​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម និង​អ្នក​ប្រមូល​ទិញ​កសិផល​ជា​បណ្តុំ​អាជីវកម្ម សរុប​មាន​ចំនួន​១ ៩២០ មាន​សមាជិក​ចំនួន​៦១៧៣៥​គ្រួសារ នៅ​ទូ​ទាំង​២៤​រាជធានី​-​ខេត្ត ។ មិនតែប៉ុណ្ណោះ ASPIRE ក៏​បាន​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស និង​សម្ភារ ដើម្បី​ធ្វើ​ឲ្យ​បណ្តុំ​ទាំងនោះ ប្រកប​អាជីវកម្ម​របស់​ខ្លួន​ពោរពេញ​ទៅ​ដោយ​វិបុលភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច ធានា​បាន​នូវ​និរន្តរភាព​ផលិតកម្ម ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ពី​ថ្នាក់ដឹកនាំ មន្ត្រី​កម្មវិធី និង​អ្នក​ពាក់ព័ន្ធ សំខាន់​ៗ​ជា​លទ្ធផល នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្ងៃ​ទី​១៥ ខែកុម្ភ​: ASPIRE បាន​រៀបចំ​ពិធី​ចុះ ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន​១៦ និង​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា (MoU) ចំនួន ០២ ស្តី​ពី «​ការ​ផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព ដំឡូង​មី ផ្លែស្វាយ ផ្លែ​ឱ​ឡឹ​ក​សាច់​លឿង និង​មាន់​សាច់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ