រថយន្ដដឹកផ្លែស្វាយ បើកកៀរម៉ូតូ ដួលរងរបួសធ្ងន់ ម្ចាស់រថយន្តប្រកែកថា មិនបានបើកកៀរទេ
- ភ្នំពេញ
ភ្នំពេញ៖ រថយន្តយីឌុបដឹកផ្លែស្វាយ បើកជ្រុល ទៅកៀរម៉ូតូ ZOOMER X ដែលជិះដោយបុរសម្នាក់ ដួលចូលក្រោមរថយន្ត រងរបួសធ្ងន់។ ហេតុការណ៍នេះ…
ភ្នំពេញ៖ រថយន្តយីឌុបដឹកផ្លែស្វាយ បើកជ្រុល ទៅកៀរម៉ូតូ ZOOMER X ដែលជិះដោយបុរសម្នាក់ ដួលចូលក្រោមរថយន្ត រងរបួសធ្ងន់។ ហេតុការណ៍នេះ…
ភ្នំពេញ៖ រថយន្តយីឌុបដឹកផ្លែស្វាយ បើកជ្រុល ទៅកៀរម៉ូតូ ZOOMER X ដែលជិះដោយបុរសម្នាក់ ដួលចូលក្រោមរថយន្ត រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ១០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ទល់មុខផ្សារឯករាជ្យ៣ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាក ZOMER X ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1A9217 បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែមានរថយន្តយីឌុបដឹកផ្លែស្វាយ មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4328 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងព្រូរថយន្ដម្នាក់ទៀត បានធ្វើដំណើរ ក្នុងទិសដៅស្របគ្នា ក៏ជ្រុលទៅកៀរនឹងម៉ូតូ បណ្តាលឲ្យដួលម៉ូតូ ហើយខ្ទាតមនុស្សចូលក្រោមរថយន្ត ក៏ត្រូវរថយន្តកិន ធ្វើឲ្យរងរបួសដៃខាងស្តាំធ្ងន់ធ្ងរ។ បុរសរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ បានមកដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ។
ដោយឡែក ខាងរថយន្តវិញ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានដឹកផ្លែស្វាយពីស្រុកស្អាង ខេត្តកណ្ដាល គោលបំណងយកទៅព្រំប្រទល់ប្រទេសថៃ លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែបុរសជាអ្នកជិះម៉ូតូ បានចាប់ហ្រ្វាំង រអិលដួល ខ្ទាតចូលក្រោមរថយន្តរបស់គាត់ មិនមែនរថយន្ដរបស់គាត់ បានបើកទៅបុក ឬកៀរដូចបងប្អូនប្រជាពលរដ្ឋនិយាយនោះទេ។
ក្រោយពេលកើតហេតុ ដោយសារតែអត់មានដំណោះស្រាយ រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ បានវាស់វែង ហើយយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា៕ ដោយ៖ យឹម ឈឿន
ចែករំលែកព័តមាននេះ