ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀ.ន ត្រូវចាប់ខ្លួន នៅរាម

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពី​ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន នៅភូមិស្មាច់ដែង ឃុំរាម…

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពី​ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 សមត្ថកិច្ច បន្តថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ឈ្មោះ ជុំ ប៊ុនធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ ឯម សុជាតិ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 សមត្ថកិច្ច ដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន ១២កញ្ចប់ (តូច ០៦កព្ចាប់) និងទូរសព្ទ័ចំនួន ០៤គ្រឿង។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ចជំនាញ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕ ដោយ៖ ឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ