ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកពាក់ព័ន្ធរកវិធីនាំអង្ករចេញឱ្យបានច្រើននៅឆ្នាំនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

 រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ភាគីពាក់ព័ន្ធជាច្រើន មានក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនត្រួតពិនិត្យគុណភាព បាន​ជូបប្រជុំគ្នា ប្រមូលនូវធាតុចូលសំខាន់ៗ…

 រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ភាគីពាក់ព័ន្ធជាច្រើន មានក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនត្រួតពិនិត្យគុណភាព បាន​ជូបប្រជុំគ្នា ប្រមូលនូវធាតុចូលសំខាន់ៗ ដើម្បីធ្វើយ៉ាងជំរុញការនាំ​អង្ករ​កម្ពុជាចេញ​ឲ្យច្រើន ពិសេសការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ។ ចិនដែលបានផ្តល់កូតាឲ្យ​កម្ពុជានាំចូលអង្ករប្រមាណ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ប៉ុន្តែនៅឆ្នាំ២០២០កន្លងទៅនេះ ការនាំអង្ករទៅប្រទេសចិនបានមិនទាន់ដល់ ២០ម៉ឺនតោននោះទេ ទោះបីមាន​កំណើតជាវិជ្ជមានក្តី ។ នេះបើតាមការបញ្ជាក់របស់មន្រ្តី ។

​លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទធ្លាប់បាន​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ ​តោន​ ដោយមាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ​ កើនឡើង ១១,៤០% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ​។ ក្រុមហ៊ុន​កម្ពុជា​ចំនួន ៧៦ ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៦០ ប្រទេស​នៅក្នុង​ឆ្នាំ​ ២០២០ ដោយ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី​ ១ ជា​ប្រទេស​នាំចូល​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ ២៨៩ ៤៣៩ ​តោន​ស្មើ ៤១,៩ ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​។ រីឯ​ទីផ្សារ​សហភាព​អឺរ៉ុប​ឈរ​នៅ​លំដាប់​ទី​ ២ ដោយមាន​បរិមាណ ២០៣ ៧៩១ តោន​ស្មើនឹង ២៩,៥០ ​ភាគយ ​។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថាប្រទេស ៦ ក្នុង​តំបន់​អាស៊ាន​បាន​នាំ​អង្ករ​ពី​កម្ពុជា​ចំនួន ៨៦ ៨៩៩ តោន​ដែល​ស្មើនឹង ១២, ៥៨ ភាគរយ ហើយ​ក្រៅពីនោះ​មាន​ប្រទេស ២៩ ​ផ្សេង​ទៀត​នៅ​តំបន់​ផ្សេងៗ​ក៏បាន​រួមចំណែក​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ១១០ ៧០០ ​តោន​ស្មើនឹង ១៦,០២ ភាគរយ​ ។

ចំណែកសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងនៅដើមឆ្នាំ ២០២១ ថា ការនាំចេញអង្ករ​របស់​កម្ពុជា ក្នុងខែមករា ឆ្នាំ ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេច​បានជារួម ៣៤២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារ មាន​ការថយចុះជារួម ៣២.០៧% ដែលជាពិសេសគឺទីផ្សាររបស់ប្រទេស​នៅក្នុង​ទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត ៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត ៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន ។ ការធ្លាក់ចុះនៃការ​នាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុប ដែលមានការធ្លាក់ចុះដល់ទៅជិត ៦០% គឺ បណ្តាលមកពីមូលហេតុចម្បងគឺបញ្ហាការ​ដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូន​ពីកំពង់ផែក្រុងព្រះសីហនុ (Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ ៥ ដង នៃតម្លៃឆ្នាំមុន ។

សហព័ន្ធស្រូវអង្ករកម្ពុជាថា ចំពោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប ដែលគិតជាបរិមាណគឺមានចំនួន ១៦១៦៣ តោន និងមានការកើនឡើង ៧.៧% បើធៀបនឹងខែមករា ឆ្នាំ ២០២០ ។ចំពោះប្រភេទ​អង្ករនាំចេញក្នុងខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧.៦៣% គឺជាចំណែករបស់​អង្ករក្រអូប ដែលរួមមានទាំងក្រអូបប្រណីត សែនក្រអូប អង្ករសរីរាង្គផ្កាម្លិះជាដើម ។

លទ្ធផលកិច្ចប្រជុំ សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយគណៈកម្មាការទីផ្សារ ក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនដឹកជញ្ជូន កាលសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីប្រមូលធាតុចូលដើម្បីជំរុញការនាំចេញនោះ សហព័ន្ធស្រូវអង្ករកម្ពុជា ថាជាលទ្ធផល កិច្ចប្រជុំបានប្រមូលនូវធាតុចូលសំខាន់ៗ និងមានខ្លឹមសារជាច្រើនពីអ្នកចូលរួមទាំងអស់ ទាក់ទងទៅនឹងការងារទីផ្សារ ជាពិសេសទីផ្សារប្រទេសចិនតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ