ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ៖ ប្រជាជន​ម្នាក់​ត្រូវ​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​សុខភាព​ក៏​ដូច​ជា ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ជំរុញ​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស​ទាំងអស់​ធ្វើ​យ៉ាងណា លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ជា​ប្រចាំជីវិត​របស់​ខ្លួន ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សុខភាព​ក៏​ដូច​ជា ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ជំរុញ​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស​ទាំងអស់​ធ្វើ​យ៉ាងណា លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ជា​ប្រចាំជីវិត​របស់​ខ្លួន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ពី​ការ ជំរុញ​ផ្សព្វផ្សាយ​យុទ្ធនាការ​ចលនា «​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​» ។ ក្រសួង​បន្ត​ថា យោងសេចក្តី​សម្រេច​សន្និបាត​បូក​សរុប​ការងារ ឆ្នាំ​២០២០ និង​លើក​ទិស ដៅ​បន្ត​ឆ្នាំ​២០២១ នា​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ របស់​គណៈកម្មាធិកា រ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (CAMSOC)​។

ក្រសួង​អប់រំ យុវជន និង​កីឡា មាន​កិត្តិយស​សូម​គោរព​ជម្រាប​ជូន​សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ប្រធាន​សហព័ន្ធ​កីឡា​ជាតិ មេត្តា​ជ្រាប​ថា ផ្អែក​តាម​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិស​ដៅ​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (CAMSOC) បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចលនា​ជាតិ​មួយ គឺ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត ។

ក្រសួង​បាន​លើក​ឡើង​ថា ការ​ជំរុញ​ឲ្យ​លេង​គី​ឡា​ក្នុង​គោលបំណង ឱ្យ​ប្រជាជន​ចូលរួម​លេង​កីឡា ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​សុខុមាលភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត និង​បាន​ស្គាល់​ពី​ប្រភេទ​កីឡា ដែល​មាននៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ព្រមទាំង​បាន​ស្គាល់​អំពី​គុណ​តម្លៃ​នៃ​ការ​លេង​កីឡា ។

ក្រសួង​គូសបញ្ជាក់​ថា ៖«​តាម​រយៈ​យុទ្ធនាការ​ចលនា​នេះ​ដែរ មាន​ទិស​ដៅ​ឲ្យ​ប្រជាជន​គ្រប់​រូប​ចូលរួម​ស្រឡាញ់ ចូល​ចិត្ត គាំទ្រ និង​លេង​កីឡា ដើម្បី​ទទួល​បាន​សុខភាព​ល្អ ជីវភាព​ល្អ​ប្រសើរ សាមគ្គី ភាព​ប្រកបដោយ​បរិ​យា​បន្ន សុ​ខុ​ដុម​នី​យ​កម្ម​ក្នុង​សង្គម ។ ដើម្បី​ក្លាយជា​ចលនា​កីឡា​ជាតិ​មួយ​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​រលូន​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​ស្រប​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី​ប្រធាន​ចូលរួម​ជំរុញ​បំផុស និង​ផ្សព្វផ្សាយ​គ្រប់ សកម្មភាព​កីឡា រួម​ទាំង​ព្រឹត្តិការណ៍​កីឡា​ដល់​ប្រជាជន​ដោយ​រៀបចំ​ដាក់​ពាក្យស្លោក អបអរសាទរ​យុទ្ធនាការ​ចលនា​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​» ឱ្យ​បាន​ទូលំទូលាយ និង​ផុលផុស​» ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ សូម​សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី​ប្រធាន ចូលរួម​អនុវត្ត​តាម​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ