ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយសារគ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​និង​កន្លែង​កើតហេតុ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកុម្ភ​:…

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​និង​កន្លែង​កើតហេតុ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកុម្ភ​: ឆ្នាំ​២០២១ នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​នៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ។

ប្រភព​ពី​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក Ford ranger​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​រតនគិរី ២C-៧១៧១ មាន​ទិស​ដៅ​ពី​លិចទៅ​កើត​បុក​ម៉ូតូ​ពីក្រោយ ហើយ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ ។

ជន​រង​គ្រោះ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ឈ្មោះ សេវ ផៀក ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក wave ពណ៌​ខៀវ អត់​ស្លាក​លេខ ។

ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​វាស់វែង​ពិនិត្យ​ហើយ​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។

ចំណែក​មធ្យោបាយ​បង្ក​រទាំង​២​គ្រឿង បាន​កម្លាំង​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក​ញ៉ៃ​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ