ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភ្នំភ្លើង​យ៉ាង​ខ្លាំង បញ្ចេញ​ថ្ម​ក្ដៅ​តូច​ៗ​ធ្លាក់​​ដូច​ភ្លៀង​ពី​លើ​មេឃ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ ភ្នំភ្លើង​ ETNA​ នៅ​លើ​កោះ​ស៊ីស៊ី​លអ៊ី​តា​លី ស្ថិត​នៅ​ជិត​ទីក្រុង​កំពង់​ផែ​កា​តាន នា​ឆ្នេរសមុទ្រ​ខាងកើត​អ៊ី​តា​លី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៦ ខែ​​កុម្ភៈ ឆ្នាំ២០២១…

ប្រទេស​អ៊ីតា​លី ៖ ភ្នំភ្លើង​ ETNA​ នៅ​លើ​កោះ​ស៊ីស៊ី​លអ៊ី​តា​លី ស្ថិត​នៅ​ជិត​ទីក្រុង​កំពង់​ផែ​កា​តាន នា​ឆ្នេរសមុទ្រ​ខាងកើត​អ៊ី​តា​លី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៦ ខែ​​កុម្ភៈ ឆ្នាំ២០២១ ជាមួយ​ការ​ព្រួស​បញ្ចេញ​​ថ្ម​ក្ដៅ​តូច​ៗ​ធ្លាក់​ដូច​ភ្លៀង ព្រមទាំង​បញ្ចេញ​ផេះ មក​លើ​ទីក្រុង​នោះ ធ្វើ​ឱ្យ​​ព្រ​លាន​យន្​តហោះ​មួយ​ត្រូវ​បិទទ្វារ​។

តាម​រូបភាព​វី​ដេ​អូ​ផ្សាយ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​ទិដ្ឋភាព​ភ្នំភ្លើង​នោះ​ពេល​ផ្ទុះ ពិតជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ភ្នំភ្លើង​ដែល​ល្បីល្បាញ​នោះ បាន​បញ្ចេញ​កំ​អែរ​នៅ​ផ្នែក​ខាងលិច តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បណ្ដា​ភូមិ​ដែល​មាន​មនុស្ស​រស់នៅ ស្ថិត​ក្បែរ​ភ្នំភ្លើង​នេះ​ទេ​។

លោក ​STEFANO BRANCA នាយក​វិទ្យាស្ថាន​ជាតិ​ភូ​គុ​ម្ភ​សាស្ត្រ ​និង​សិក្សា​ភ្នំភ្លើង​អ៊ីតា​លី​ថ្លែង​ថា តាម​អ្វី​ដែល​យើង​មើលឃើញ​ពិតជា​គ្រោះថ្នាក់​។ ភ្នំភ្លើង​នោះ​ចាប់ផ្ដើម​ផ្ទុះ​នា​ចុង​រសៀល​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ដោយ​វា​មិន​បណ្ដាល​ឲ្យ​មានការ​បារម្ភ​ឡើយ​។ ក្រុម​អ្នក​ពន្លត់ភ្លើង​និយាយ​ថា បាន​តាម​ដាន​ការ​វិវត្តន៍​នៃ​សភាពការណ៍​ក្នុង​ឃុំ​តូច​ៗ៣ ស្ថិត​នៅ​ជើងភ្នំ​ភ្លើង​នោះ​។

បណ្ដា​រូបភាព​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង​បង្ហាញ​នា​ចុង​រសៀល ពី​ផេះ​ពណ៌​លឿង​ជះ​ចេញ​។ ភ្នំភ្លើង​ ETNA​មាន​ផ្ទៃក្រឡា​១.២៥០​គីឡូម៉ែត្រ​ក្រឡា ជា​ភ្នំភ្លើង​ខ្ពស់​ជាងគេ​បំផុត មា​នក​ម្ព​ស់​៣.៣២៤​ម៉ែត្រ ដោយ​​វា​ជា​ភ្នំភ្លើង​សកម្ម​នៅ​អឺរ៉ុប ជាមួយ​ការ​ផ្ទុះ​ជា​ញឹកញាប់​ចាប់តាំងពី​ប្រមាណ​ជា ៥០០.០០០​ឆ្នាំ​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ