ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​រីករាយ​! ព្រឹក​នេះ​ជា​សះស្បើយ​ម្នាក់ និង​គ្មាន​អ្នក​ឆ្លង​ថ្មី​ពី​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​កូ​វី​ដ​១៩ បាន​ម្នាក់ និង​គ្មាន​ករណី​ឆ្លង​ថ្មី​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​កូ​វី​ដ​១៩ បាន​ម្នាក់ និង​គ្មាន​ករណី​ឆ្លង​ថ្មី​ឡើយ ។ រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា​ហើយ ដែល​ក្រសួង​មិន​មាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​នោះ​កម្ពុជា​នោះ ។

ក្រសួង​បាន​បន្ត​ថា អ្នកជំងឺ​ដែល​ទើប​ព្យាបាល​ជា​សះស្បើយ​ម្នាក់​ខាងលើ​ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​តាប ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ ។

សូម​បញ្ជាក់ ៖ គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៤៧៩​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧០​នាក់ និង​អ្នកជំងឺ​០៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ