រាជធានីភ្នំពេញ ៖ និយាយក្នុងក្របខណ្ឌទំនាក់ទំនងពាណិជ្ជកម្ម លោក W. Patrick Murphy អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញបានជូបមន្រ្តីសំខាន់ៗរបស់កម្ពុជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ កាលពីចុងសប្តាហ៍មុនលោកទូតបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលកម្ពុជា…
រាជធានីភ្នំពេញ ៖ និយាយក្នុងក្របខណ្ឌទំនាក់ទំនងពាណិជ្ជកម្ម លោក W. Patrick Murphy អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញបានជូបមន្រ្តីសំខាន់ៗរបស់កម្ពុជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ កាលពីចុងសប្តាហ៍មុនលោកទូតបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលកម្ពុជា ហើយនៅថ្ងៃទី ១៦កុម្ភៈនេះទៀត លោកទូតបានជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ ម។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹង ជំនួបរវាង លោក ប៉ាន សូរស័ក្ដិ និងលោក W. Patrick Murphy បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ កំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ ។
ចែករំលែកព័តមាននេះ