អីចឹងតើ! បានជាថ្លើមធំ ហ៊ានឈរពាំងឡានអធិការរងក្រុង!
- កំពង់ចាម
ខេត្តកំពង់ចាម៖ បុរសស្រវឹងខួប និងបែកថ្នាំញៀនម្នាក់ ឈ្មោះ ម៉ា អែល អាយុ ៣៥ឆ្នាំ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង…
ខេត្តកំពង់ចាម៖ បុរសស្រវឹងខួប និងបែកថ្នាំញៀនម្នាក់ ឈ្មោះ ម៉ា អែល អាយុ ៣៥ឆ្នាំ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង…
ខេត្តកំពង់ចាម៖ បុរសស្រវឹងខួប និងបែកថ្នាំញៀនម្នាក់ ឈ្មោះ ម៉ា អែល អាយុ ៣៥ឆ្នាំ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ និង ២០នាទីល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបំបែកជាបួនរវាងព្រំប្រទល់សង្កាត់សំបួរមាស-សង្កាត់វាលវង់ ក្រុងកំពង់ចាម។ បុរសនេះ បានបង្កការអុកឡុកតាមផ្លូវ ដេញវាយគេឯង រួមទាំងបម្រុងវាយរថយន្តលោកអធិការនគរបាលក្រុងកំពង់ចាម ព្រមទាំងស្រាតខោ បង្ហាញប្រដាប់ភេទទៀត។
សាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់នេះ បានដើរចេញពីផ្លូវដី ក្នុងសង្កាត់សំបូរមាស ឡើងមកលើផ្លូវថ្នល់ ដោយដោះអាវស្លៀកសារុង ឈរនៅកណ្ដាលថ្នល់ លើកដៃសំពះបិទភ្នែក។ បន្ទាប់មក ពេលដែលប្រជាពលរដ្ឋជិះម៉ូតូ និងរថយន្តឆ្លងកាត់ទីនោះ បុរសនោះ ក៏ស្រែកស្ដីបន្ទោសឱ្យគេជាខ្លាំង។
នៅពេលមានម៉ូតូកង់បីបើកកាត់ បុរសនោះ ក៏លោតធាក់ម៉ូតូគេទៀត តែសំណាងល្អម៉ូតូ គេចផុត និងបានរត់មកធាក់ម៉ូតូគេ ដាក់នៅមុខផ្ទះដួល ដោយពុំដឹងមូលហេតុ។
សាក្សីបានរៀបរាប់បន្តទៀតថា ពេលបុរសម្នាក់ បានជិះម៉ូតូចេញពីទិសខាងត្បូង ឡើងមកជើង ពុំទាន់នឹងឆ្លងថ្នល់ឲ្យបានត្រឹមត្រូវផង ត្រូវបុរសប្រមឹកនេះ ដាល់មួយដៃ បណ្ដាលឲ្យដួលម៉ូតូ ហើយបានព្យាយាមវាយលើបុរសជិះម៉ូតូម៉ាក today នោះបន្ថែមទៀត តែគេចេះតែថយក្រោយ គេចផុត បន្ទាប់មក មានរម៉កម៉ូតូលក់ប្រហិតចៀន ដែលជាប្រពន្ធរបស់បុរសបើកម៉ូតូ today ជិះមកដល់បន្តបន្ទាប់ ក៏ត្រូវបុរសប្រមឹកនោះ ព្យាយាមវាយអ្នកជិះម៉ូតូដែលជាស្ត្រីភេទ តែបានគេចផុត ដោយមានការអន្តរាគមន៍ពីសំណាក់ប្រជាពលរដ្ឋ នៅក្បែរនោះ ម៉ូតូរម៉ក ក៏បានជិះទៅមុខផុត។
បន្តិចក្រោយមក ពេលដែលមានរថយន្តម៉ាក CRV របស់លោកអធិការរងនគរបាលក្រុងកំពង់ចាម បើកមកដល់ ក៏ត្រូវបុរសប្រមឹកនេះ បានឈរពាំងពីមុខ និងបម្រុងវាយរថយន្ត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់វាលវង់ ចុះមកដល់ ជួយអន្តរាគមន៍ ដោយឱ្យបុរសប្រវឹកនោះ ចេញពីមុខរថយន្តលោកអធិការរង ក៏បានបើកទៅអែបចិញ្ចើមថ្នល់។
កម្លាំងនគរបាលជាច្រើននាក់ មកដល់បន្តបន្ទាប់ ដោយបង្គាប់ឲ្យបុរសប្រមឹកអង្គុយនៅស្ងៀម តែបុរសនេះ មិនស្ដាប់ការណែនាំរបស់សមត្ថកិច្ច ព្រមទាំងបានហក់មកវាយលើកម្លាំងនគរបាលថែមទៀត។
បុរសប្រមឹកបានព្យាយាមរត់បម្រុងគេចខ្លួន តែត្រូវបានកម្លាំងនគរបាល មានគ្នាយ៉ាងហោចណាស់ជិត ១០នាក់ បានចាប់ក្របួចជាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលមនុស្សរាប់រយនាក់ឈរមើល។
ប៉ូលិសឲ្យដឹងថា បុរសម្នាក់នោះ ឈ្មោះ លី ម៉ាអែល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិរកាលើ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមនុស្សស្រវឹងខួប តែងដេកតាមចឹញ្ចើមផ្លូវ។ ពេលក្រុមគ្រួសាររវល់ ឈ្មោះ លី ម៉ាអែល តែងដើរផឹក និងដេកបែបនេះជារឿយៗ។
រហូតមកដល់ព្រឹកថ្ងៃទី១៥កុម្ភៈ ម្ដាយរបស់បុរសនេះ បានទាក់ទងមកប៉ុស្តិ៍រដ្ឋបាលសង្កាត់សំបូរមាស ដោយឲ្យជួយទំនាក់ទំនងទៅមជ្ឈមណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿងញៀននៅរាជធានីភ្នំពេញ ដើម្បីនាំបុរស ឈ្មោះ ម៉ា អែល ទៅដាក់ទីនោះ ដើម្បីសុវត្ថិភាពដល់ក្រុមគ្រួសារ និងមិនឲ្យប៉ះពាល់អ្នកដទៃតទៅទៀត៕ ដោយ៖ ចាន់ ថេត




ចែករំលែកព័តមាននេះ