Lampard នៅតែទទួលប្រាក់ខែពី Chelsea ទោះត្រូវបណ្តេញចេញ
4 ឆ្នាំ មុន
អង់គ្លេស ៖ Chelsea នឹងបន្តបើកប្រាក់ខែដល់អតីតអ្នកចាត់ការចាស់របស់ខ្លួនគឺលោក Frank Lampard រហូតដល់ចប់រដូវកាលនេះ លើកលែងតែគាត់រកឃើញក្លិបថ្មីសម្រាប់ដឹកនាំ។ សូមរំលឹកថា Lampard…
អង់គ្លេស ៖ Chelsea នឹងបន្តបើកប្រាក់ខែដល់អតីតអ្នកចាត់ការចាស់របស់ខ្លួនគឺលោក Frank Lampard រហូតដល់ចប់រដូវកាលនេះ លើកលែងតែគាត់រកឃើញក្លិបថ្មីសម្រាប់ដឹកនាំ។
សូមរំលឹកថា Lampard ត្រូវបណ្តេញចេញពីតួនាទីជាអ្នកចាត់ការក្រុមតោខៀវ Chelsea កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីមិនអាចជួយក្រុមឱ្យទទួលបានលទ្ធផលល្អក្នុងការប្រកួតក្របខណ្ឌ Premier League មុនពេលក្លិបសម្រេចតែងតាំងលោក Thomas Tuchel មកដឹកនាំជំនួសវិញនៅថ្ងៃបន្ទាប់។
ទោះយ៉ាងណា Chelsea មិនបានជ្រើសរើសយកការបង់ប្រាក់ផ្តាច់លើកិច្ចសន្យាដែលនៅសល់របស់ Lampard ឡើយ ប៉ុន្តែពួកគេបានសម្រេចយកការបន្តបើកប្រាក់ចំនួន ៧៥,០០០ផោនក្នុងមួយសប្តាហ៍សម្រាប់ប្រាក់ឈ្នួលរបស់គាត់៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ