ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ស្រី​ស្អាត​ដែល​រត់​តាម​សង្សារ នាំ​ទាំង​២​នាក់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​ឡើង​វិញ

4 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ករណី​មាន«ស្រីស្អាត​ម្នាក់ គេចខ្លួន​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក រត់​តាម​សង្សារ» ត្រូវ​បាន​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តឧត្តរមានជ័យ តាម​ស្រាវជ្រាវ រក​ឃើញ​វិញ​ហើយ​ក្នុងសណ្ឋាគារមួយ នៅ​អន្លង់​វែង ហើយ​ក៏​បាន​តាម​រក​អ្នក​ពាក់ព័ន្ធ​(​បុរស​ជា​សង្សារ​)…

ខេត្តឧត្តរមានជ័យ ៖ ករណី​មាន«ស្រីស្អាត​ម្នាក់ គេចខ្លួន​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក រត់​តាម​សង្សារ» ត្រូវ​បាន​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តឧត្តរមានជ័យ តាម​ស្រាវជ្រាវ រក​ឃើញ​វិញ​ហើយ​ក្នុងសណ្ឋាគារមួយ នៅ​អន្លង់​វែង ហើយ​ក៏​បាន​តាម​រក​អ្នក​ពាក់ព័ន្ធ​(​បុរស​ជា​សង្សារ​) នាំ​ខ្លួន​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​ឡើង​វិញ​ផង​ដែរ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ២០២១​នេះ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នារី​វ័យក្មេង រូប​ស្រស់​ស្អាត​ម្នាក់ មានឈ្មោះ ធា ជី​ថា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចង្វា ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ តាម​សង្សារ​ឈ្មោះ ឌិន សា​ម៉ឺ​យ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្ការ​អេ​ដស៍ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នេះ​បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ។

គួរ​ជម្រាប​ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា ម៉​ម ប៊ុ​ន​ហេង ត្រៀម​ស្នើ​សុំ​ទៅ​ក្រសួងយុត្តិធម៌ ដើម្បី​ចេញ​ច្បាប់​ដាក់ទោស​ទណ្ឌ ឬ​ផាកពិន័យ​ដល់​ប្រជាពលរដ្ឋ មិន​ព្រម​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក ។

បើ​តាម​អនុក្រឹត្យ​ស្តី​ពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅ​តាម​ច្រក​ចេញចូល ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ត្រង់​ជំពូក​ទី​៥ ស្តី​ពី​ទណ្ឌកម្ម ក្នុង​មាត្រា​៨ បាន​ចែង​ថា អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹក​ជញ្ជូន​ណា​ដែល​គេចវេស​មិន​ឱ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក​ក្នុង​ការ​អនុវត្តន៍​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ​ដែល​មាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល ទៅ​តាម​ទំហំ​នៃ​បទល្មើស និង​តម្រូវ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ