ស្រីស្អាតម្នាក់ គេចខ្លួនពីមណ្ឌលចត្តាឡីស័ក រត់តាមសង្សារ
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នារីវ័យក្មេងម្នាក់មានឈ្មោះ ធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា…
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នារីវ័យក្មេងម្នាក់មានឈ្មោះ ធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា…
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នារីវ័យក្មេងម្នាក់មានឈ្មោះ ធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តាមសង្សារឈ្មោះ ឌិន សាម៉ឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ឈ្មោះនេះ មិនទាន់មានមុខចូលមកក្នុងមូលដ្ឋានយើងខ្ញុំនៅឡើយទេ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។

សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ម៉ម ប៊ុនហេង ត្រៀមស្នើសុំទៅក្រសួងយុត្តិធម៌ ដើម្បីចេញច្បាប់ដាក់ទោសទណ្ឌ ឬផាកពិន័យដល់ប្រជាពលរដ្ឋ មិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក ។
ឯកឧត្តម បានបញ្ជាក់ថា ជាការណែនាំខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កាទប់ស្កាត់កូវីដ-១៩ ឲ្យបានអាជ្ញាធរជាប់ជាយដែនប្រទេសថៃ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ដែលលួចឆ្លងដែនចូលមកកម្ពុជាដែលជាការព្រួយបារម្ភបង្កាទប់ស្កាត់ឲ្យបានគឺក្រសួងសុខាភិបាលកម្ពុជាត្រៀមស្នើសុំទៅក្រសួងយុត្តិធម៌ដើម្បីផាកពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ និងដាក់ទោសទណ្ឌតាមច្បាប់ចំពោះប្រជាពលរដ្ឋដែលលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាដែលមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាលនឹងត្រូវចាត់វិធានការចំពោះមេខ្យល់ដែលនាំពលករចំណាកស្រុកដោយខុសច្បាប់ត្រូវដាក់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ