ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាក់វ៉ាក់សាំងកូវីដ១៩ កើនឡើងដល់ជាង ២០០០នាក់ហើយ!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ២៦៧៨នាក់ ( ស្រី ១០០៣នាក់…

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ២៦៧៨នាក់ ( ស្រី ១០០៣នាក់ )។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច មានចំនួន ២១២២នាក់ ( ស្រី ៦៩៨នាក់ ) និងអ្នកដែល​គ្រូពេទ្យ​មិនអនុញ្ញាត​ឲ្យចាក់ មានចំនួន ៥៥៦នាក់ ( ស្រី ៣០៥នាក់ )។ នេះបើតាម​លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានចាប់ផ្តើមយុទ្ធនាការចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យរដ្ឋ ៤កន្លែង ក្នុងរាជធានីភ្នំពេញ គឺនៅមន្ទីរពេទ្យ​កាល់ម៉ែត្រ មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​កុមារជាតិ និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែក ក្រសួងការពារជាតិ ក៏​បានដំណើរ​ការចាក់វ៉ាក់សាំងប​ង្ការជំងឺកូវីដ១៩ ជូនដល់ឧត្តមសេនីយ៍ ថ្នាក់ដឹកនាំកងទ័​ព ចាប់តាំងពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យ​ព្រះកេតុមាលា នៅជិតវត្តភ្នំផងដែរ​។

រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយ​ពីចិននូវវ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ចំនួន ១លានដូស។ ក្នុងជំហានដំបូងនេះ ចិនបានបញ្ជូន​វ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ៦០ម៉ឺនដូស ដោយ ៣០ម៉ឺនដូស សម្រាប់ក្រសួងការពារជាតិ និង ៣០ម៉ឺនដូសទៀត សម្រាប់​ក្រសួងសុខាភិបាល​៕