ឈើប្រណីតប្រមាណ២០០ដុំដែលឈ្មួញលាក់ទុក ត្រូវសមត្ថកិច្ចបង្ក្រាបបាន
- ក្រចេះ
ខេត្តក្រចេះ ៖ ទីតាំងគំនរឈើមួយកន្លែងដែលក្រុមឈ្មួញលួចលាក់ទុកក្នុងព្រៃនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គ្រោងនឹងដឹកចេញតាមជើងទឹកទន្លេមេគង្គទៅលក់នៅទីផ្សារក្នុងខេត្តត្បូងឃ្មុំបន្តទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបយកទៅរក្សារទុក។

ការបង្ក្រាបនោះគណៈកម្មការជាតិទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងបរិស្ថានបានធ្វើឡើងនៅវេលាម៉ោង៥ និង៣៣នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចដើមស្វាយធំ ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចថា ឈើទាំងនោះមានប្រមាណជិត២០០ដុំ មិនទាន់បានធ្វើការវាស់វែងនៅឡើយ។
ហើយឈើនោះគឺក្រុមឈ្មួញបានលួចប្រព្រឹត្តលាក់ទុកក្នុងព្រៃនាឱកាសពេលបុណ្យចូលឆ្នាំចិន-វៀតណាម បម្រុងនឹងដឹកចេញតាមជើងទឹកនៃទន្លេមេគង្គចូលទៅខេត្តត្បូងឃ្មុំបន្តទៅប្រទេសវៀតណាម។ ក្រោយប្រតិបត្តិការបង្ក្រាបបានកម្លាំងបានធ្វើការដឹកជញ្ជូនយកទៅរក្សាទុកចាត់ការបន្ត៕ ដោយ
ផង់ វិន
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ