ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! បុរសម្នាក់ទៀត​ រត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅក្រុងប៉ោយប៉ែត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសម្នាក់​ បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក ក្រុងប៉ោយប៉ែត ហើយរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ ​មិនទាន់រកឃើញនៅឡើយទេ។ លោក គាត ហ៊ុល…

បន្ទាយមានជ័យ៖ បុរសម្នាក់​ បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក ក្រុងប៉ោយប៉ែត ហើយរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ ​មិនទាន់រកឃើញនៅឡើយទេ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមណ្ឌលធ្វើចត្តាឡីស័ក ក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋខ្មែរម្នាក់ ឈ្មោះ ញន ណារិន ភេទប្រុស អាយុ ៣៩ឆ្នាំ មានស្រុកកំណើត នៅភូមិឈើទាល ឃុំជាំក្សាន្ត ខេត្តព្រះវិហារ។ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ក្រុងប៉ោយប៉ែត​។

លោកអភិបាលក្រុង បន្តថា បុរសនេះ បានវិល​ត្រឡប់ពីប្រទេសថៃ ចូលតាមច្រកអូរបីជាន់ក្នុង​ស្រុកអូរជ្រៅ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយ​ត្រួតពិនិត្យ និងធ្វើចត្តាឡីស័កហើយ បុរសនោះ ត្រូវបានដឹកដោយរថយន្តក្រសួងការពារជាតិ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល បានបញ្ជាក់ថា ក្រោយពេលបុរសនោះ រត់ចេញពីមណ្ឌល​ចត្តាឡីស័ក​ក្រុង​ប៉ោយប៉ែត អាជ្ញាធរ​ព្យាយាមស្រាវជ្រាវរក ដើម្បីនាំមកដាក់​មណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ តែមិនទាន់រកឃើញទេ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ។ អាជ្ញាធរសមត្ថកិច្ច កំពុងទាក់ទង​ទៅខេត្តស្រុកកំណើត ដើម្បីស្វែងរកជាបណ្តើរៗ៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ