ផ្ទាំងប៉ាណូក្រុមហ៊ុន ទ្រី ដាណា កាត់ទទឹងផ្លូវនៅក្រុងប៉ៃលិន ដំឡើងរួច រុះរើចេញវិញ
ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍ព័ត៌មានជាបឋមបានអោយដឹងថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ផ្ទាំងប៉ាណូធំមួយ របស់ក្រុមហ៊ុន (NNP) របស់លោកស្រី…
ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍ព័ត៌មានជាបឋមបានអោយដឹងថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ផ្ទាំងប៉ាណូធំមួយ របស់ក្រុមហ៊ុន (NNP) របស់លោកស្រី…
ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍ព័ត៌មានជាបឋមបានអោយដឹងថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ផ្ទាំងប៉ាណូធំមួយ របស់ក្រុមហ៊ុន (NNP) របស់លោកស្រី ទ្រី ដាណា ដែលដាក់ទទឹងផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ត្រូវបានអាជ្ញាធរខេត្ត សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន ចុះរុះរើចេញវិញ ដោយអះអាងថា មិនទាន់មានច្បាប់អនុញ្ញាតឲ្យដាក់ទេ ។
ការរុះរើចេញវិញនេះ ធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងមានការភ្ញាក់ផ្អើល និងងើយឆ្ងល់យ៉ាងខ្លាំង ជាពិសេសអ្នកនៅក្រុងប៉ៃលិនតែម្តង បន្ទាប់ពីឃើញសកម្មភាពអាជ្ញាធរ ចុះទៅធ្វើការរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន (NNP) ចេញពីលើផ្លូវ ។
ករណីនេះមានកាលើកឡើងថា បើមិនទាន់មានច្បាប់អនុញ្ញាត! ហេតុអ្វីក៏ផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា អាចដំឡើងដាក់ផ្សាយទទឹងផ្លូវសាធារណៈ បានបែបនេះ ?
នៅលើបណ្តាញសង្គមហ្វេសប៊ុក មានមតិខ្លះថា «ការរុះរើខាងលើ ព្រោះមិនទាន់មានច្បាប់អនុញ្ញាតឲ្យដាក់ បែរជាលួចដាក់ដោយគ្មានអាជ្ញាធរជំនាញដឹងឮ» សួរថា លួចដំឡើងយ៉ាងម៉េច ? បើផ្ទាំងហ្នឹងមិនមែនតូចឯណា ហើយក៏មិនមែនដំឡើងមួយម៉ោង ពីរម៉ោងហើយឯណា ?
ទោះជាយ៉ាងណា មិនមានការបញ្ជាក់ពីមូលហេតុឲ្យច្បាស់លាស់ពីការដំឡើងផ្ទាំងប៉ាណូក្រុមហ៊ុនលោកស្រី ទ្រី ដាណា រួចហើយ រុះរើចេញវិញ នោះទេ ៕





ចែករំលែកព័តមាននេះ