ក្រសួងកសិកម្មជំរុញការដាំបន្លែ ដំឡូងមី ស្វាយ ឪឡឹកលឿង និងមាន់សាច់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញផលិតកម្មកសិកម្ម ដូចជា បន្លែ ដំឡូងមី ឪឡឹកលឿង ស្វាយ…
រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញផលិតកម្មកសិកម្ម ដូចជា បន្លែ ដំឡូងមី ឪឡឹកលឿង ស្វាយ…
រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញផលិតកម្មកសិកម្ម ដូចជា បន្លែ ដំឡូងមី ឪឡឹកលឿង ស្វាយ និងការចិញ្ចឹមមាន់សាច់ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។
យោងតាមណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានលើកឡើងថា ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម (បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់) ឲ្យរីកចម្រើន ធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា«ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ» ហៅកាត់ថា ASPIRE ។
លោកបញ្ជាក់ថា ASPIRE បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផលជាបណ្តុំអាជីវកម្ម សរុបមានចំនួន១ ៩២០ មានសមាជិកចំនួន ៦១ ៧៣៥គ្រួសារ នៅទូទាំង២៤រាជធានី-ខេត្ត ។ មិនតែប៉ុណ្ណោះ ASPIRE ក៏បានជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារដើម្បីធ្វើឲ្យបណ្តុំ ទាំងនោះប្រកបអាជីវកម្មរបស់ខ្លួនពោរពេញទៅដោយវិបុលភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាបាននូវនិរន្តរភាពផលិតកម្ម ។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ដោយសារការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវពីថ្នាក់ដឹកនាំ មន្ត្រីកម្មវិធី និងអ្នកពាក់ព័ន្ធសំខាន់ៗជាលទ្ធផល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្ងៃទី១៥ ខែកុម្ភ: ASPIRE បានរៀបចំពិធីចុះ ហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ចំនួន ០២ ស្តីពី «ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់» ។
នាឱកាសនៃការជួបជុំរវាងម្ចាស់ជំនួយ អ្នកអនុវត្តកម្មវិធី អ្នកផលិត បណ្តុំអាជីវកម្ម និងអ្នកបញ្ជាទិញ ស្របតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម» ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី ឈានដល់ការសម្រេច បាននូវសមិទ្ធផលយ៉ាងធំធេងនាពេលនេះ។
កម្មវិធី ASPIRE និងដំណើរការនៃការរៀបចំ និងគោលបំណងរបស់កម្មវិធីនាព្រឹកនេះ ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសមិទ្ធផលយ៉ាងធំធេងដែល ASPIRE សម្រេចបាន ជាពិសេសបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:សហការអនុវត្តកម្មវិធី ចូលរួមផលិតស្បៀង ផ្គត់ផ្គង់ឲ្យទីផ្សារ និងប្រើប្រាស់បន្លែ ដំណាំ មាន់សាច់ ប្រកបដោយសុវត្ថិភាព ចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ រក្សានិរន្តរភាពបរិមាណផ្គត់ផ្គង់ បង្កើនតម្លៃបន្ថែម បង្កើនផលិតភាពផលិតកម្មក្នុងស្រុក និងកាត់ បន្ថយការនាំចូល ។
ឯកឧត្តមបន្ថែមថា ក្រសួងតាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូបាន និងកំពុងជំរុញ និងលើកទឹកចិត្តឲ្យកសិករខិតខំផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលមាននិន្នាការកើនឡើងនៃការបរិភោគបន្លែ ដំណាំ ត្រី និងសាច់ក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព ។
ជាក់ស្តែង តាមរបាយការណ៍របស់ ASPIRE បង្ហាញថាបច្ចុប្បន្ន មានបណ្តុំអាជីវកម្មចម្រុះចំនួន ១ ៩២០បណ្តុំ និងមានសមាជិកចំនួន ៦១ ៧៣៥ គ្រួសារ នៅទូទាំង ២៤រាជ ធានី-ខេត្ត និងមានសហគមន៍ផលិតបន្លែចំនួន២៥៩សហគមន៍ និងមានកសិករចំនួន ៤៣២ក្រុម កំពុងផលិតបន្លែសុវត្ថិភាព (របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម)។
ជាមួយគ្នានេះ ក៏មានកសិករពាណិជ្ជករបន្លែ ដំឡូងមី ស្រូវ ស្វាយ ឪឡឹក មាន់ស្រែ និងត្រី ហើយក្រុមហ៊ុនឯកជនមួយចំនួន ក៏បាន និងកំពុងចូលរួមជំរុញផលិតកម្មបន្លែសុវត្ថិភាពដោយអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ប្រើប្រាស់ធាតុចូលកសិ កម្មជាលក្ខណបច្ចេកទេស ។
ស្តែងចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុ ងស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងមន្ត្រីកម្មវិធី ប្រធាន/អនុប្រធានមន្ត្រីនៃខេត្តគោលដៅទាំង ២៤ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមកដោយបានឧបត្ថម្ភថវិកា ជំរុញ លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មបន្លែ ដំណាំ ត្រី សាច់ក្នុងស្រុកដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ ចំណូល បង្កើតការងារ និងឆក់យកកាលានុវត្តភាពដើម្បីពង្រីកសក្តានុពលផលិតកម្មកសិកម្មឈានទៅកាត់បន្ថយការនាំចូល ក្នុងខណ:ដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារការរីករា លដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ហើយស្តែងចេញពីការខិតខំប្រឹងប្រែងពីគ្រប់ភាគី សមិទ្ធផលដែលយើងកំពុងប្រារព្វនាព្រឹកនេះគឺជាជោគជ័យមួយបន្ថែមទៀតរបស់ក្រសួង ហើយ លោកក៏សូមបែងចែកសមិទ្ធផលនេះ ជូនទៅគ្រប់ភាគីពាក់ព័ន្ធផងដែរ ។
ឯកឧត្តមបលើកឡើងទៀតថា ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សារណៈនៃការយោគយល់គ្នា និងចុះកិច្ចសន្យានាពេលនេះ យកទៅសហការអនុវត្តឲ្យបានល្អត្រឹមត្រូវ ស្នោះត្រង់ ឈរលើស្មារតីសាមគ្គីភាព ស្វែងរកប្រយោជន៍រួម ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជា គន្លឹះមួយចំនួនពាក់ព័ន្ធការអនុវត្តខ្លឹមសារ MOU និងកិច្ចសន្យា ការប្រើប្រាស់បច្ចេ កទេសកសិកម្មទំនើប ទាន់សម័យ ការរៀបចំចងក្រងបណ្តុំផលិត ការរៀបចំកន្លែងប្រមូលទិញ និងស្តុកកសិផល ការពង្រីកទីផ្សារ ការពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់ គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code ការអនុវត្តកសិកម្មល្អ និងការ ជួយគាំទ្រ និងផ្សព្វផ្សា យការបរិភោគកសិផលសុវត្ថិភាព។ល។
សូមជម្រាបជូនថា ក្នុងកម្មវិធីនេះមានតំណាងក្រុមហ៊ុនចំនួន ១០ និងសហ គមន៍កសិកម្មចំនួន ២ នឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយកសិករ តំណាងបណ្តុំ អាជីវកម្មចំនួន ១៦ និងចុះ MoU ចំនួន ២ សម្រាប់ការទិញ លក់កសិផលសរុបជិត ៣ ៤០០ តោន ដែលមានតម្លៃសរុបប្រមាណ ១,៤ លានដុល្លារ មានជាអាទិ៍៖ I- កិច្ចសន្យាចំនួន ១៦ (បន្លែ ១២ មាន់សាច់ ២ ស្វាយ ១ និងឱឡឹក ១) ៕
ចែករំលែកព័តមាននេះ