ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ឆេះ​ទាំង​កណ្តាលថ្ងៃត្រង់​នេះ សង្ស័យ​ថា​មក​ពី​ជន​អានា​ជា​អ្នក​ដុត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រៃ ស្មៅ និង​កូនខ្ទម ព្រមទាំង​សម្ភារៈ​អេ​ត​ចាយ របស់​ជនអនាថា​នៅ​ក្នុង​ដៅ​ឡូ​តិ៍ របស់​លោក​ឧកញ៉ា​អូ​ស្មាន​ហា​ស្សាន់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ…

រាជធានី​ភ្នំពេញ ៖ ព្រៃ ស្មៅ និង​កូនខ្ទម ព្រមទាំង​សម្ភារៈ​អេ​ត​ចាយ របស់​ជនអនាថា​នៅ​ក្នុង​ដៅ​ឡូ​តិ៍ របស់​លោក​ឧកញ៉ា​អូ​ស្មាន​ហា​ស្សាន់ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុង​ដី​ឡូ​តិ៍​ទុក​ចោល កណ្តាល​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ ផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ។ ខណៈនោះ ដែល​គេ​ឃើញ​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ ទួល​គោក ព្រមទាំង​លោក​ចៅសង្កាត់​ផ្សារ​ដេប៉ូ​៣ ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ផង​ដែរ ។

ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ​នេះ គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ ។ បើ​តាម នគរបាល​មានការ​សង្ស័យ​ថា បណ្តាល​មក​ពី​ក្រុម​ជន​អានា​ថា​ប្រើប្រាស់​គ្រឿងញៀន​ដែល​វាយ​ទំ​លុះ​របង​ចូល​ស្នាក់​នៅ​ដុត​ខ្សែភ្លើង​យក​ស្ពាន់​ហើយ ឆេះ​រាលដាល់​តែ​ម្តង ។

តាម​ស្ត្រី​ម្នាក់​ដែល​ជា​ជនអនាថា រស់នៅ​ក្បែរ​របង​នោះ​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី​យុវជន​ញៀន​ថ្នាំ តែ​គាត់​ពុំ​ដឹង​ថា ជន​នោះ​ដុត ឬ​ក៏​ដុត​ខ្សែភ្លើង​យក​ស្ពាន់​នោះ​ទេ?​។

ចំណែក​កូនចៅ លោក​ឧកញ៉ា អូ​ស្មាន​ហា​ស្សាន់ បានអោយ​ដឹង​ថា កន្លង​មក​អោយ​តែ​ដេញ​ក្រុម​យុវជន​អានា​ថា​នោះ ចេញ​ក្នុង​ដី​ឡូ​តិ៍ ត្រូវ​បាន​ជន​នោះ​ដុត បណ្តាល​អោយ​ឆេះ​ព្រៃ​ជា​ច្រើន​លើក​មក​ហើយ ។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ទៅ​អន្តរាគមន៍​ចំនួន​៣​គ្រឿង បាន​បាញ់​ពន្លត់​អស់​៦​រថយន្ត ទើប​ភ្លើង​បាន​រលត់​នៅ​វេលា​ម៉ោង​ប្រមាណ ១​រសៀល ។

តាម​នគរបាល​មូលដ្ឋាន បានអោយ​ដឹង​ថា ផ្ទះ​ខ្ទម ដែល​ជា​ជំរក​របស់​ជនអនាថា រួម​ទាំង​សម្ភារៈ​អេ​ត​ចាយ ដែល​គរ​នៅ​គៀន​របង​ត្រូវ​ភ្លើង​ឆេះ ហើយ​រាលដាល់​ទៅ​ដល់​ព្រៃ និង​ស្មៅ​ងាប់​នៅ​ក្នុង​ដី​ឡូ​តិ៍ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ដល់​លំនៅ​ឋាន​ឡើយ ។

តាម​អាជ្ញាធរ បានអោយ​ដឹង​ថា ព្រៃ​នៅ​ក្នុង​ដី​ឡូ​តិ៍ ទុក​ចោល​នោះ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ជា​ច្រើន​លើក​មក​ហើយ ។ លោក​ចៅសង្កាត់​បាន​ណែនាំ​ដល់​បុគ្គលិក​ក៏​ដូច​ជា​កូន លោក​ឧកញ៉ា អូ​ស្មាន់​ហា​ស្សាន់ មេត្តា​ឈូស​ឆាយ​ព្រៃ​នោះ​ចោល ចៀង​វាង​បង្ក​អោយ​កើត​មាន​អគ្គី​ភ័យ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ