ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមានដីធ្លីត្អូញថា លក់មិនចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

ពលរដ្ឋមានដីធ្លី ចំនួនបានត្អូញថាលក់ដីមិនចេញនៅក្នុងកាលៈទេសៈសេដ្ឋកិច្ចជួបវិប ត្តិ​កូវីដ១៩នេះ​។ លោកស្រីសុផល គាត់មានដីមួយកន្លែងនៅលើផ្លូវជាតិលេខ១ គាត់​បានដាក់លក់ដីនោះ នៅក្រោយពេលផ្ទុះកូវីដ១៩ កាលពីឆ្នាំ២០២០ប៉ុន្តែជាង១ឆ្នាំមក​នេះ ដីរបស់គាត់លក់មិនចេញសោះ ហើយសូម្បីអ្នកទូរស័ព្ទមកសួរនាំក៍មិនមានផង។…

ពលរដ្ឋមានដីធ្លី ចំនួនបានត្អូញថាលក់ដីមិនចេញនៅក្នុងកាលៈទេសៈសេដ្ឋកិច្ចជួបវិប ត្តិ​កូវីដ១៩នេះ​។ លោកស្រីសុផល គាត់មានដីមួយកន្លែងនៅលើផ្លូវជាតិលេខ១ គាត់​បានដាក់លក់ដីនោះ នៅក្រោយពេលផ្ទុះកូវីដ១៩ កាលពីឆ្នាំ២០២០ប៉ុន្តែជាង១ឆ្នាំមក​នេះ ដីរបស់គាត់លក់មិនចេញសោះ ហើយសូម្បីអ្នកទូរស័ព្ទមកសួរនាំក៍មិនមានផង។ ស្រ្តីខាងលើបាននិយាយថាដីរបស់​គាត់មានតម្លៃប្រមាណជា៥០ម៉ឺនដុល្លារ។

“ខ្ញុំចង់លក់ដីនោះ ដើម្បីទៅប្រកបរបរថ្មីមួយ ប៉ុន្តែលក់មិនចេញសោះ។ ខ្ញុំបាន​ទាក់​ទៅទីភ្នាក់ងារឲ្យជួយលក់ប៉ុន្តែនៅតែមិនដាច់។ តាមខ្ញុំសង្កេតមើល​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពីកូវីដ១៩នេះធ្ងន់ធ្ងរណាស់ បានជាមិនមានអ្នក​រកទិញដីបែបនេះ។ កាល​មុនពេលមានកូវីដ១៩ មានគេទាក់ទងមកទិញដែល តែកាលនោះខ្ញុំអត់ត្រូវលុយ” អ្នកស្រី​សុផលបញ្ជាក់។

បើតាមស្រ្តីខាងលើថាគាត់បានដាក់លក់ពេលនេះ បានបញ្ចុះតម្លៃជាងមុន​ពេលកូវីដ​១៩​ផង។ ការលក់ដីមិនចេញមិនមមែនមានតែនៅភ្នំពេញនោះទេ អ្នកមានដីនៅខេត្តសៀម​រាប​មួយចំ​នួន ក៍បានអះអាងថាដីគាត់លក់មិនចេញដែរ។

ជាទូទៅអ្នកវិនិយោគវិស័យអចលនទ្រព្យបានអះអាងថាវិស័យដីធ្លីនិងអចលនទ្រព្យមិនប៉ះពាល់ខ្លំាងពីវិបត្តិកូវីដនោះទេ ប៉ុន្តែពួកគេបានទទួលស្គាល់ថា ការសកម្មភាព​ជួញដូរបានធ្លាក់ចុះ ធ្លាក់ចុះដោយសារមិនមានអ្នកទិញច្រើន។

លោក កែវ សុធារ៉ា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រពព្យ KW ប្រចំានៅខេត្ត​សៀមរាប បានទទួលស្គាល់ថានៅពេលមានវត្តមានកូវីដ១៩នេះ ការដាក់ដូរផ្ទះនិងដី នៅសៀមរាបមិនខុសពី នៅភ្នំពេញនោះទេ មានការដាក់លក់ច្រើនប៉ុន្តែ​ពុំសូវមាន​អ្នកទិញ។ និយាយដូច្នេះមិនមែន​មានន័យ​ថាវិស័យអចលនព្រព្យបានធ្លាក់ថ្លៃនោះដែរ។

​លោកកែវ សុធារ៉ា ឲ្យដឹងថាក្រៅប្រភេទអាជីវកម្មនៅខេត្តសៀមរាប ជាយក្រុង ជិតផ្លូវ​ក្រវ៉ាត់ក្រុងនោះជាផ្ទះប្រភេទអាជីវកម្មមួយល្វែងមានតម្លៃពី១៥ទៅ១៧ម៉ឺនដុល្លារ។ ចំណែកដីវិញ គេបានបែងចែកជាភេទប្រភេទគឺប្រភេទដីលំនៅដ្ឋាន ដីកសិកម្ម ដីឧស្សាហកម្មនិង​ដីពាណិជ្ជកម្ម។ នាយកប្រតិបត្តិ KW នៅសៀមរាបថាដីជាយ​ក្រុងនាខេត្តសៀមរាបមានតម្លៃ៣០០ទៅ៤០០ដុល្លារនិងមួយម៉ែត្រការ៉េ។

​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ធ្លាប់បានលើកឡើងថា ចរន្ដ​នៃ​ការទិញ​លក់ វិស័យ​ដីធ្លី​ក្នុង​ឆ្នាំ​២០២០ មានការ​ធ្លាក់ចុះ​បន្ដិចដោយសារជំងឺកូវីដ-១៩ មិនមាន​វិនិយោគ​គិ​នពីបរទេស ហើយ​ការវិនិយោគ​ក្នុងស្រុក​ក៏​មិនសូវមាន​សន្ទុះ​ ប៉ុន្ដែ​តម្លៃ​អច​លនទ្រព្យមិនបាន​ថមថយ​តម្លៃ​នោះឡើយ​ដោយសារតែចរន្ដ​ទិញ​លក់​ក្នុងស្រុក​មិនបាន​ធ្លាក់ចុះ ។ តែ ចរន្ដ​ទិញលក់ខុនដូ មានការ​ធ្លាក់ចុះ​ ប៉ុន្តែ​គម្រោង​សាងសង់​ធំៗបាន​ដំណើរការ​ជាធម្មតា​ដូចជាបុរី ខុន​ដូ ឬក្រុង​រណប​ជាដើម ។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា បានមើល​ឃើញថា សំណង់លំនៅស្ថាន នៅតែមានតម្រូវការខ្ពស់ទៅថ្ងៃអនាគត លោកថាក្រោយពីបានជួបបវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០២០ នៅឆ្នាំ២០២១នេះ ពិសេសនៅក្រោយពេលដែលពលរដ្ឋកម្ពុជា ទទួលបានវ៉ាក់សំាងការពារ​ជំងឺកូវីដ១៩ហើយនោះ វិស័យអចលនទ្រព្យនឹងមានលក្ខណៈល្អប្រសើរជាងឆ្នាំ២០២០ ពិសេស​ការលក់ដូរផ្ទះ​ដែលមានតម្លៃថោកនិងមធ្យម ដែលនៅតែមា​ន​តម្រូវការខ្ពស់​នោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ