ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ម៉ូតូ​ប្លុង​ចោល​ មាន​ទាំង​លិខិត​បណ្តាំ​បន្សល់​ទុក​ឱ្យ​ប្រពន្ធ​និង​កូន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​ម្ចាស់​ប្លុង​ចោល​នៅ​តាម​ផ្លូវ ដោយ​មាន​លិខិត​បណ្តាំ​បន្សល់​​ទុក​ក្នុង​ម៉ូតូ​នោះ​ឱ្យ​ប្រពន្ធ​និង​កូន​ផង​ដែរ ចំណែក​បុរស​ជា​ម្ចាស់​រូប​នេះ​មិនដឹង​ថា​ទៅ​ទីណា​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​ម្ចាស់​ប្លុង​ចោល​នៅ​តាម​ផ្លូវ ដោយ​មាន​លិខិត​បណ្តាំ​បន្សល់​​ទុក​ក្នុង​ម៉ូតូ​នោះ​ឱ្យ​ប្រពន្ធ​និង​កូន​ផង​ដែរ ចំណែក​បុរស​ជា​ម្ចាស់​រូប​នេះ​មិនដឹង​ថា​ទៅ​ទីណា​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ជិត​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​ដែល​ប្លុង​ចោល​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HJ-9019​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៩ ពណ៌​ខ្មៅ អត់​មាន​សំភារៈ​គ្រប់គ្រាន់​ទេ ទុក​នៅ​កណ្តាលផ្លូវ​តែ​ម្តង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អូស​មក​ទុក​អែប​ខាង រួច​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចុះ​មក​ដល់​ចំណុច​កើតហេតុ កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បាន​ឆែកឆេរ​នៅ​ក្នុង​ម៉ូតូ​នោះ ដោយ​ឃើញ​មាន​សំបុត្រ​បណ្តាំ​មួយ​សន្លឹក​ទុក​ក្នុង​ម៉ូតូ ហើយ​បាន​សរសេរ​ផ្តាំផ្ញើ​ទៅ​ឱ្យ​ប្រពន្ធ និង​កូនប្រុស​-​ស្រី​ថា សូម​យក​ម៉ូតូ​នេះ​ទុក​ឱ្យ​កូនប្រុស​ស្រី និង​ប្រពន្ធ​របស់ខ្ញុំ​ផង បង​នឹក​កូន និង​អូន​ខ្លាំង​​ណាស់ ប៉ុន្តែ​សុំ​នាំ​កូន​ទៅ​រៀន​ផង ។ គាត់​បាន​សន្យា​​ថា បើ​អាច​អូន​មក​ជា​ថ្មី​បាន​ទេ​។ បង​នឹង​ឈប់​ប្រើប្រាស់​គ្រឿងញៀន ឈប់​ផឹកស្រា ឈប់​ដើរ​លេង​ដាច់​យប់​ទៀត​ហើយ ។

បុរស​ខាងលើ​នេះ​ក៏​បាន​បញ្ជាក់​ប្រាប់​ថា គាត់​ជិត​ឆ្កួត​ហើយ ដោយសារ​តែ​​ប្រពន្ធ​គាត់​មាន​ស្រី​ហើយ​ទៅ​ចោល​គាត់ ឈប់​បាន​ក៏​ឈប់​ទៅ អាណិត​ប្តី និង​កូនប្រុស​ស្រី​ផង ។ ពី​បង​ឈ្មោះ សេន ដា​ឡា ហៅ​ថា​ម៉ឺន កុសល ។ បន្ទាប់​ពី​សមត្ថកិច្ច​បាន​មើលសំបុត្រ​បណ្តាំ​ដែល​សរសេរ​ជាប់​គ្នា​រដឹក ព្រោះ​សង្ស័យ​ថា ជន​រង​គ្រោះ​មាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​យក​ម៉ូតូ​ដែល​ប្លុង​ចោល​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដើម្បី​ប្រគល់​ឱ្យ​ម្ចាស់​ម៉ូតូ និង​ក្រុម​គ្រួសារ​របស់​គាត់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ