ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃ​ឆើត​ណាស់! តែ​អ្វី​ៗ​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​​ថត​​បាន​​ទាំងអស់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ជន​ដៃ​ឆើត​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនពី​បទ​«​លួច​»​ដែល​ប្រព្រឹត្ត កាលពី​ចុង​ខែមករា​កន្លង​ទៅ​នេះ ស្ថិតនៅ​ចំណុច​ភូមិ​អ​ញ្ជា​ញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​…

ខេត្តបាត់ដំបង ៖ ​ជន​ដៃ​ឆើត​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនពី​បទ​«​លួច​»​ដែល​ប្រព្រឹត្ត កាលពី​ចុង​ខែមករា​កន្លង​ទៅ​នេះ ស្ថិតនៅ​ចំណុច​ភូមិ​អ​ញ្ជា​ញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​ ។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ឲ្យ​ដឹង​ថា ជន​​សង្ស័យ​រូប​នេះ​ឈ្មោះ កែវ លី​ដា ប្រុស​អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត នៅ​ភូមិ​៣ សង្កាត់​​​៣ ក្រុង , ខេត្ត​ព្រះ​ស៊ី​ហ​នុ តែ​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ម៉ី អ៊ូ​ជី ភេទប្រុស ​អាយុ​២៦​ឆ្នាំ នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ លោក បាន​ប្រាប់​ថា ជនសង្ស័យ ត្រូវ​កម្លាំង​បង្ការបង្ក្រាប​របស់​លោកឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​។

លោក គឹ​ម​សុង បាន​បញ្ជាក់​ថា ជន​នេះ​ត្រូវ​បាន​ជន​រង​គ្រោះ​ឈ្មោះ ម៉ី អ៊ូ​ជី ដែល​មានមុខ​របរ​លក់​ទូរស័ព្ទ បាន​ប្ដឹង​ចោទប្រកាន់​ថា បាន​លួច​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​អស់​ជា​ច្រើន កាលពី​យប់​ថ្ងៃ​ទី​២៨ កម​រា កន្លង​ទៅ​ថ្មី​ៗ​នេះ ខណៈ​ដែល​ខ្លួន​បាន​ហៅ​ជនសង្ស័យ​រូប​នេះ​មក​ស្នាក់​នៅ​ជាមួយ​បណ្ដោះអាសន្ន​។ ក្រោយ​ពី​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជន​ដៃ​ដល់​រូប​នេះ​បាន​តែ​ម្ដង​។

ជន​រង​គ្រោះ​ឈ្មោះ ម៉ី អ៊ូ​ជី បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ទើប​ស្គាល់​ជិត​ស្និត​ជាមួយ​ជន​សង្ស័យ​តាម​រយៈ «​ហ្វែ​ស​ប៊ុ​ក​» តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​ហៅ​ជន​នេះ​មក​លែង​ផ្ទះ និង ដេក​ស្នាក់​ជាមួយ​គ្នា​។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ នៅ​ពេល​ខ្លួន​ដេក​លក់ ស្រាប់តែ​ជន​ខ្ចាត់ព្រាត់​រូប​នេះ ឆក់​ឱកាស​ងើប​ទៅ​លួច​ទ្រព្យសម្បត្តិ​របស់​ខ្លួន​អស់ពី​ក្នុងផ្ទះ ដែល​សកម្មភាព​ជន​ដៃដល់​បាន​ជាប់​យ៉ាង​ច្បាស់​នៅ​ក្នុង​កាមេរ៉ា​សុ​វត្ថិភាព ដែល​ខ្លួន​បំពាក់​នៅ​ក្នុងផ្ទះ​ទៀត​ផង​។

នៅ​ក្នុង​កាមេរ៉ា​សុ​វត្ថិភាព គេ​ឃើញ​ជន​ដៃដល់​រូប​នេះ បាន​ដើរ​ចូល​ទៅ​លួច​យក​អីវ៉ាន់​របស់​ជន​រង​គ្រោះ​ដែល​ទុក​នៅ​ក្នុង​ទូ។ ជន​នេះ​បាន​រើ​កកាយ​ប្រមូល​យក​គ្មាន​សល់ រួច​ច្រក​នៅ​ក្នុង​ថង់ និង ដើរ​ចេញ​ទៅ​ខាង​មុខ​បាន​ភ្លាម​ៗ​ដែរ តែ​តាម​រយៈ នៃ​សកម្មភាព​នោះ គេ​មិន​បានដឹង​ថា ជន​​ដៃដល់​បាន​លួច​អ្វីខ្លះ​ទេ​។

ប៉ុន្តែ​បើ​តាម​បណ្ដឹង​ជន​រង​គ្រោះ បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ទូរស័ព្ទ​ដៃ​ម៉ាក VIVO ចំនួន​១០​គ្រឿង ម៉ាក​OPPO ចំនួន​១៥​គ្រឿង ម៉ាក Realme ចំនួន​០៤​គ្រឿង ម៉ាក Samsung​ចំនួន​០៣​គ្រឿង Ipad​ចំនួន​០១​គ្រឿង លុយ​ចំនួន​៣​លាន​រៀល និង សម្ភារ​មួយ​ចំនួន​ទៀត​។

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រោយ​ធ្វើ​សកម្មភាព ជន​នេះ​បាន​ព្យាយាម​គេចខ្លួន តែ​ក្រោយ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង ទើប​កម្លាំង​របស់​លោក​ដែល​ទ​ទួល​បទបញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​តែ​ម្ដង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន កម្លាំង​ជំនាញ ដកហូត​ម៉ូតូ​០១​គ្រឿង ម៉ាក គី​វ៉ា ០១​គ្រឿង ស្លាក​លេខ​ភ្នំពេញ 1CL-8793 ទូរស័ព្ទ​ម៉ាក Iphone ០១​គ្រឿង ចិញ្ចៀន​ដាំ​ត្បូង​០៣​វង់ និងនា​ឡិកាចំនួន​០២​គ្រឿង​។ ពេល​នេះ​ កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ដៃ​ដល់​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ