ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី គិត ម៉េ​ង ចេញ​សារ​ផ្អែម​ល្ហែម​​ដាក់​ភរិយា​ នៅ​ថ្ងៃ​បុ​ណ្ស​ក្តី​ស្រឡាញ់

3 ឆ្នាំ មុន
  • ភ្នំពេញ

ឃ្លាឃ្លោង​ផ្អែមល្ហែម​ជា​ច្រើន​ត្រូវ​បាន​សរសេរ​យ៉ាង​ផ្ចិត​ផ្ច​ង់​ដោយ​មហាសេដ្ឋី គិត ម៉េ​ង នៅ​ក្នុង​ថ្ងៃ បុណ្យ​ក្តី​ស្រឡាញ់​ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​អស់ពីដួងចិត្ត​របស់​លោក​ចំពោះ​ភរិយា ​គឺ ស្រី តូច ចំណាន​។…

ឃ្លាឃ្លោង​ផ្អែមល្ហែម​ជា​ច្រើន​ត្រូវ​បាន​សរសេរ​យ៉ាង​ផ្ចិត​ផ្ច​ង់​ដោយ​មហាសេដ្ឋី គិត ម៉េ​ង នៅ​ក្នុង​ថ្ងៃ បុណ្យ​ក្តី​ស្រឡាញ់​ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​អស់ពីដួងចិត្ត​របស់​លោក​ចំពោះ​ភរិយា ​គឺ ស្រី តូច ចំណាន​។ សារ​ទាំងនោះ​បាន​ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​បណ្តាញ​សង្គម​។

ខាងក្រោម​នេះ ​ជា​ខ្លឹមសារ​នៃ​សារ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​លោក​ឧកញ៉ា​ជូន​​ទៅ​ភរិយា ​៖

១ រីករាយ​ថ្ងៃ​បុណ្យ​នៃ​សេចក្តីស្រឡាញ់ មនុស្ស​ដ៏​សំខាន់រ​បស់បង​។ វត្តមាន​របស់​អូន ​គឺជា​ពរ​ជ័យ​​ដ៏ប្រសើរ​បំផុត​ក្នុង​ជីវិត​បង ហើយ​បង​ពេញចិត្ត​គ្រប់វិនាទី​ដែល​យើង​នៅ​ជាមួយ​គ្នា​។

២ ពេលវេលា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់តែ​ពិសេស ក៏​ព្រោះតែ​យើង​នៅ​ជាមួយ​គ្នា​។
៣ នេះ​ជា​ភ័ព្វសំណាងរ​បស់បង​ដែល​បាន​បង្កើត​គ្រួសារ​ដ៏​មាន​សុភមង្គល​ជាមួយ​អូន​។
៤ មិន​ថា​ ជា​ពេល​សប្បាយ ​ឬ​កើតទុក្ខ មនុស្ស​តែ​ម្នាក់​គត់​ដែល​បង​ចង់ចែករំលែក​ពេលវេលា​ក្នុង​ជីវិត ជាមួយ គឺ​រូប​អូន ។

៥ មាន​រូប​អូន​ម្នាក់ ​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​បង​។
៦ គ្រប់​ទីកន្លែង​ដែល​បង​ទៅ​ជាមួយ អូន​នឹង​ក្លាយជា​ទីឋាន​ដ៏​អស្ចារ្យ​។
៧ ប្រៀប​ដូច​ជា​ទឹក​កណ្តាលវាល​ខ្សាច់​ដ៏​ធំធេង អូន​គឺជា​មនុស្ស​ដ៏​សំខាន់​បំផុត​ដែល ធ្វើ​ឲ្យ​ជីវិត​បង​កាន់តែ​មាន​ភាព​ស្រស់បំព្រង​។

៧ ជីវិត​របស់​យើង​ទាំង​ពីរ​ គឺជាដំណើរ​ផ្សងព្រេង​ដ៏​រីករាយ ហើយ​ក៏​មិន​មាន​ឧបសគ្គ​ណា​ដែល​យើង មិន​អាច​ពុះពារ​បាន​ឡើយ​។

៨ បើ​ទោះបីជា​យើង​ត្រូវ​វិល​ត្រឡប់​ទៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី ស្រឡាញ់​ដំបូង​បង្អស់​នៅ​ក្នុង​អតីត​កាល​ក៏​ដោយ​ក្ដី ក៏​បង​នៅ​តែ​ជ្រើស​យក​អូន​ជា​និច្ច​។

៩ ត្រឹមតែ​ស្នាមញញឹម​របស់​អូន ក៏​អាច​ធ្វើ​ឲ្យ​ជីវិត​បង​ពោរពេញ ដោយ​ក្ដី​សុខ​ដែរ​។
១០ បង​ពិតជា​រីករាយ​ដែល​បាន​ឆ្លង កាត់​យុវភាព​ជាមួយ​អូន​។
១១ មិន​ថា​ សមុទ្រ​ធំ​ល្វឹងល្វើយ​ប៉ុនណា ក៏​បង​មិន​រុញ​រា​ហែល​ឆ្លង​សមុទ្រ ទៅ​រក​អូន​ឡើយ​។

១២ យើង​ហោះហើរ​គយគន់​ផ្ទៃមេឃ​ដ៏​ស្រស់​ស្អាត​ជាមួយ​គ្នា​។
១៣ ជីវិត​បង​កាន់តែ​មាន​ន័យ​ និង​ស្រស់បំព្រង​នៅ​ពេល​មាន​រូប​អូន នៅ​ក្បែរ​។

១៤ ការ​រៀប​ការ​មិនមែន​ត្រឹមតែ​ជា​ការ​ដែល​យើង​អាច​រួមរស់​ជាមួយ​គ្នាទេ ប៉ុន្តែ​ក៏​ជា​ការ​រស់នៅ​ជា​មួយ មនុស្ស​ដែល​យើង​មិន​អាច​ខ្វះ​បាន​ផង​ដែរ​។
១៥ បង​ទន្ទឹង​ចង់​អបអរ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ពេញ​មួយ​ជីវិត ជាមួយ​អូន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ